លោកស្រី Hillary Clinton ជ្រើស​រើស​លោក Time Kiane ជា​ដៃ​គូ​ឃោសនា​បោះ​ឆ្នោត

លោកស្រី Hillary Clinton កាលពីថ្ងៃម្សិលមិញ បានជ្រើសរើសលោក Tim Kaine សមាជិកព្រឹទ្ធសភារដ្ឋ Virginia ធ្វើជាដៃគូសម្រាប់ឃោសនាបោះឆ្នោតប្រជែងជាមួយលោក Donald Trump។

ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា ការជ្រើសរើសនេះ បានកើតឡើង ៣ថ្ងៃមុននឹងការចាប់ផ្ដើមសន្និបាតបក្សប្រជាធិបតេយ្យ នៅរដ្ឋ Philadelphia ជាទីដែលលោកស្រី Clinton និងលោក Kaine នឹងត្រូវប្រកាសជាបេក្ខជនផ្លូវការរបស់គណបក្ស សម្រាប់ប្រជែងតំណែងប្រមុខសេតវិមាន។

អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Clinton បានសរសេរនៅលើទំព័រ Twitter ថា លោកស្រីរីករាយក្នុងការប្រកាសពីដៃគូឃោសនារបស់លោកស្រី។ លោកស្រី Clinton បានសរសើរដៃគូរបស់លោកស្រីថាជាបុរសម្នាក់ដែលបូជាជីវិតខ្លួនឯងសម្រាប់ជួយអ្នកដទៃ។

លោក Kaine គឺជាសមាជិកព្រឹទ្ធសភាដ៏មានប្រជាប្រិយភាពមកពីរដ្ឋ Virginia ហើយលោកនិយាយភាសាអេស្ប៉ាញយ៉ាងស្ទាត់ជំនាញ។

លោក Kaine បម្រើការនៅគណៈកម្មាធិការទំនាក់ទំនងការបរទេស និងសេវាកម្មប្រដាប់អាវុធ។ ជាមួយនឹងបទពិសោធន៍នេះ លោក Kiane អាចជួយលោកស្រី Clinton ឲ្យទទួលបានសំឡេងគាំទ្រពីក្រុមជនជាតិអាមេរិកនិយាយភាសាអេស្ប៉ាញ៕

ប្រភពៈ VOD

 


លោកស្រី Hillary Clinton ជ្រើស​រើស​លោក Time Kiane ជា​ដៃ​គូ​ឃោសនា​បោះ​ឆ្នោត

ការពិត​រដ្ឋប្រហារ​នៅ​ ទួរគី​ គឺ​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង​ ដើម្បី​ចាប់ខ្លួន​ក្រុម​ប្រឆាំង​

លោកស្រី Hillary Clinton ជ្រើស​រើស​លោក Time Kiane ជា​ដៃ​គូ​ឃោសនា​បោះ​ឆ្នោត

ភេរវកម្មនៅ​Nice៖ ​ឃាតករ​មាន​អ្ន​ក​ផ្សំ​គំនិត​ច្រើន ​ហើយ​បាន​រៀបចំ​ទុក​មុន​ជា​យូរខែ