តើ​សត្វ​ឆ្កែ​សព្វ​ថ្ងៃ​មាន​ប្រភព​ដើម​មក​ពី​តំបន់​ណា​?

អ្នកវិទ្យាសាស្ត្រ បានជជែកដេញដោលគ្នាចំពោះសំនួរនេះ អស់កាលដ៏យូរ ហើយពេលនេះ ការសិក្សាមួយទៅលើ DNA របស់សត្វឆ្កែជុំវិញពិភពលោករកឃើញថា  ឆ្កែមានប្រភពមកពីអាស៊ីកណ្ដាល ។ការស្រាវជ្រាវនេះ បានចុះផ្សាយនៅលើទិនានុលេខន៍របស់វិទ្យាស្ថានសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ដែលបានផ្ដល់អះអាងថា សត្វដែលមិត្តដ៏ជិតស្និតរបស់មនុស្សនេះ ប្រហែលជាបានវិវត្តចេញពីតំបន់មួយ ដែលបច្ចុប្បន្នគឺប្រទេសនេប៉ាល់ និង ម៉ុងហ្គោលី ។

ការសិក្សាកន្លងមក ចង្អុលបង្ហាញថា ភាគខាងត្បូងប្រទេស ចិន, មជ្ឈិមបូព៌ា, តំបន់ស៊ីបេរី និង ទ្វីបអឺរ៉ុប គឺជាកន្លែងដែលសត្វឆ្កែ ដែលជាចិញ្ចឹមដំបូងរបស់មនុស្ស ត្រូវបានផ្សាំងមកពីសត្វឆ្កែចចក រយៈពេលប្រមាណ ១៥០០០ ឆ្នាំមុន ។លោក Even Boyko ដែលជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Cornell ក្នុងទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក បានផ្ដល់អំណះអំណាង រួមជាមួយនឹងការវិភាគ DNA របស់សត្វឆ្កែចំនួន ៥៤៩ ក្បាល ដែលនាំមកពីប្រទេសចំនួន ៣៨ ក្នុងទ្វីបអាហ្វ្រិក, អាមេរិក, អាស៊ី មកពីប្រទេស ឥណ្ឌា និងមជ្ឈិមបូព៌ា ព្រមទាំងបណ្ដាកោះមួយចំនួននៅភាគខាងជើង និងខាងកើតប្រទេស អូស្ត្រាលី ។

អ្នកវិទ្យាសាស្ត្ររកឃើញថា កាលដើមឡើយ សត្វគ្រប់ប្រភេទ មិនត្រូវបានគេចិញ្ចឹមក្នុងផ្ទះឡើយ ប៉ុន្តែសម្រាប់ឆ្កែស្រុក ពួកវាដើរចូលស្រុកភូមិ និងដើរតាមផ្លូវធ្វើដំណើររបស់មនុស្ស ឬ ចូលទៅកាន់ដីស្រែចម្ការ ។ អ្នកស្រាវជ្រាវ បានពិសោធន៍ DNA ដើម្បីស្វែងរកសញ្ញានៃប្រភពដើមរបស់សត្វឆ្កែនៅលើពិភពលោក ហើយនៅទីបំផុតបានរកឃើញថា សត្វឆ្កែមានប្រភពដំបូងមកពីអាស៊ីកណ្ដាល ។

ទោះយ៉ាងណា ទិន្នន័យវិភាគនោះ មិនអាចរកឃើញថា តើសត្វឆ្កែកើតឡើងនៅលើផែនដីពីពេលណាឡើយ ។ លោក Even Boyko បន្ថែមថា លទ្ធផលនៃការស្រាវជ្រាវនេះ មិនមែនផ្អែកលើក្រុមរបស់លោកតែមួយឡើយ គឺមានអំណះអំណាងពីសាស្ត្រាចារ្យនៃសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា លោក Robert Wayne ផងដែរ ជាអ្នកដែលផ្ដល់គំនិតអំពីដើមកំណើតរបស់សត្វឆ្កែ កាលពីឆ្នាំ 2013 ។

អ្នកជំនាញផ្សេងទៀត មកពីសាកលវិទ្យាល័យ Oxford បានហៅការចុះផ្សាយអំពីលទ្ធផលនៃការពិសោធន៍ DNA នោះថា ជាជំហានឆ្ពោះទៅមុខដ៏ធំមួយ ប៉ុន្តែលោកនៅមានមន្ទិសសង្ស័យថា DNA បច្ចុប្បន្ន ប្រហែលមិនគ្រប់គ្រាន់ដើម្បីធ្វើការពិសោធន៍ដ៏សំខាន់ដូច្នេះឡើយ ៕

តើ​សត្វ​ឆ្កែ​សព្វ​ថ្ងៃ​មាន​ប្រភព​ដើម​មក​ពី​តំបន់​ណា​?

តើ​សត្វ​ឆ្កែ​សព្វ​ថ្ងៃ​មាន​ប្រភព​ដើម​មក​ពី​តំបន់​ណា​?

ប្រភព ៖kqube

  • តើ​សត្វ​ឆ្កែ​សព្វ​ថ្ងៃ​មាន​ប្រភព​ដើម​មក​ពី​តំបន់​ណា​?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:ចំនេះដឹង
Tags: