អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់​ខ្លួន​មនុស្ស​១៤​នាក់​ពាក់​ព័ន្ធ​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម

អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់​ខ្លួន​មនុស្ស​១៤​នាក់​ពាក់​ព័ន្ធ​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម

សារព័ត៌មាន Channel News Asia បានរាយការណ៍ថា អាជ្ញាធរម៉ាឡេស៊ី បានចាប់ខ្លួនមនុស្ស ១៤នាក់ ដែលសង្ស័យថាមានទំនាក់ទំនងជាមួយក្រុមបះបោររដ្ឋអ៊ីស្លាម។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ប៉ូលិសម៉ាឡេស៊ី បានឲ្យដឹងថា មនុស្សប្រុសស្រីចំនួន ១៣នាក់ អាយុចន្លោះពី ២០ ទៅ ៤៩ឆ្នាំ ត្រូវបានសមត្ថកិច្ចម៉ាឡេស៊ី ឃាត់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបនៅរដ្ឋចំនួន ៥។

ឧបករណ៍កែច្នៃទម្ងន់ ១គីឡូក្រាមមួយ ក៏ត្រូវបានអាជ្ញាធរម៉ាឡេស៊ីរឹបអូសបានផងដែរ ដោយប៉ូលិសនិយាយថា ឧបករណ៍នោះ នឹងត្រូវយកទៅប្រើក្នុងផែនការវាយប្រហារទៅមន្ត្រីប៉ូលិស។

ប៉ូលិសម៉ាឡេស៊ី បាននិយាយថា ពួកគេជឿថា ជនសង្ស័យ ១២នាក់ បានទទួលការណែនាំឲ្យចាប់ផ្ដើមវាយប្រហារនៅប្រទេសម៉ាឡេស៊ី ពីសំណាក់ Muhammad Wanndy Mohamed Jedi បុរសម្នាក់ដែលត្រូវបានចោទប្រកាន់ថារៀបចំផែនការបំផ្ទុះគ្រាប់បែកនៅ Puchong កាលពីថ្ងៃទី២៨ ខែមិថុនា។ ការបំផ្ទុះនោះមានជាប់ទាក់ទងទៅនឹងក្រុមរដ្ឋអ៊ីស្លាម។

ជនសង្ស័យម្នាក់ បានសារភាពថា បានទទួលការណែនាំពី Muhammad Wanndy ឲ្យកែច្នៃឧបករណ៍បំផ្ទុះ ដើម្បីវាយប្រហារទៅលើ Klang Valley៕

ប្រភព៖ vodhotnews

  • អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់​ខ្លួន​មនុស្ស​១៤​នាក់​ពាក់​ព័ន្ធ​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម已关闭评论
  • 32 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:ជីវិតនិងសង្គម
Tags: