ចំណង​ស្នេហ៍​ឡេ​ឌី ហ្កា​ហ្កា ដល់​ផ្លូវបំបែក

ឡេ​ឌី ហ្កា​ហ្កា និង​គូ​ដណ្តឹង​របស់​នាង​ថៃ​ឡឺ គី​ន្នី បាន​ចែកផ្លូវ​គ្នា​ក្រោយ​ពី​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល​៥​ឆ្នាំ ។ ប្រភព​ព័ត៌មាន​បាន​ប្រាប់​គេហទំព័រ TMZ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ម្ចាស់​បទ​ចម្រៀង Born This Way វ័យ​៣០​ឆ្នាំ និង​គូ​ដណ្តឹង​របស់​នាង​វ័យ​៣៥​​​ឆ្នាំ ត្រូវ​គេ​រាយការណ៍​ថា​ពួក​គេ​បាន​សម្រេចចិត្ត​ដើរ​ចេញ​រៀងខ្លួន​ពី​ចំណង​ស្នេហ៍​រាប់​ឆ្នាំ តែ​វា​មិន​ច្បាស់​នៅឡើយ​ទេ​ថា តើ​នរណា​​ជា​អ្នក​សម្រេចចិត្ត​បញ្ចប់​មុន ។ 

គូស្នេហ៍​មួយគូ​នេះ​មិន​នៅ​ជាមួយ​គ្នា​ទេ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ហើយ​ឡេ​ឌី ហ្កា​ហ្កា ក៏​មិន​បាន​ចែករំលែក​រូបភាព​ស្និទ្ធស្នាល​របស់​ខ្លួន​លើ​បណ្តាញ​សង្គម​ជាង​១​ខែ​មក​ហើយ ។

ទន្ទឹម​គ្នា​នេះ​ដែរ​នាង​ឡេ​ឌី ហ្កា​ហ្កា​ត្រូវ​គេ​សង្កេត​ឃើញ​ថា មិន​ពាក់ចិញ្ចៀន​របស់​គូ​ដណ្តឹង​នៅ​ពេល​ចេញ​ក្រៅម្តង​ៗ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ​ ភាគី​ទាំង​ពីរ​មិន​ទាន់​ចេញ​មុខ​បកស្រាយ​នៅឡើយ​ទេ ដែល​រឿងរ៉ាវ​នេះ ​ធ្វើ​ឱ្យ​អ្នក​សារព័ត៌មាន​កំពុង​តាមដាន ៕