ទិដ្ឋភាព​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី នៅ​ភ្នំពេញ

ថ្ងៃ​ទី​២៣ ខែ​កក្កដា នេះ គឺ​ជា​ថ្ងៃ​ទី​១៣ ហើយ​ក៏​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​តម្កល់​សព​លោក​បណ្ឌិត កែម ឡី នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នា​សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។ នៅ​ថ្ងៃ​នេះ​មាន​អ្នក​មក​គោរព​វិញ្ញាណក្ខន្ធ​លោក​ច្រើន​ជាង​ប៉ុន្មាន​ថ្ងៃ​មុន។

គណៈកម្មការ​បុណ្យ​សព​​កំពុង​រៀបចំ​រថយន្ត​លំអ​ដោយ​រូបថត​លោក កែម ឡី នៅ​លើ​ជញ្ជាំង​ឡាន និង​រៀបចំ​គ្រឿង​ដង្ហែ​សព​ផ្សេងៗ​ទៀត ត្រៀម​សម្រាប់​ចេញ​ដំណើរ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា ដើម្បី​ឆ្ពោះ​ទៅ​ខេត្ត​តាកែវ។

សូម​រង់ចាំ​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ប្រាជ្ញ ចេវ អំពី​ទិដ្ឋភាព​ចុង​ក្រោយ​នៃ​ថ្ងៃ​បុណ្យ​សព និង​បែប​ផែន​នៃ​ពិធី​ដង្ហែ​សព៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។