ឈិន ចាន់​សុធា​រី ចង់យក​កូន​ទាំង ​២ ​ទៅ​នៅ​បារាំង​

6 Videos


នៅក្នុងអំឡុងពេលដែល ឈិន ចាន់សុធារី ជូនដំណើរម្តាយត្រឡប់ទៅប្រទេសបារាំងវិញ កាលពីប៉ុន្មានថ្ងៃមុននេះ ស្រាប់តែទស្សនិកជនជាច្រើនយល់ច្រឡំថា ឈិន ចាន់សុធារី បានចេញទៅប្រទេសបារាំងដែរ ប៉ុន្តែការពិតនាងមិនទាន់ចាកចេញទៅតាមម្តាយរបស់នាងទេ ប៉ុន្តែនាងបញ្ជាក់ជាចុងក្រោយថា «ខ្ញុំនឹងទៅតាមក្រោយ » ។

ឈិន ចាន់​សុធា​រី ចង់យក​កូន​ទាំង ​២ ​ទៅ​នៅ​បារាំង​

P9

ឈិន ចាន់​សុធា​រី ចង់យក​កូន​ទាំង ​២ ​ទៅ​នៅ​បារាំង​

ពាក្យមួយឃ្លានេះគឺល្មមគ្រប់គ្រាន់បញ្ជាក់់ប្រាប់ថា ឈិន ចាន់សុធារី ពិតជាមានបំណងចង់ទៅរស់នៅប្រទេសបារាំងនិងនាំកូនទាំងពីរទៅជាមួយផងដែរ ។

ឈិន ចាន់​សុធា​រី ចង់យក​កូន​ទាំង ​២ ​ទៅ​នៅ​បារាំង​

មួយរយៈពេលនេះ ឈិន ចាន់សុធារី មានអារម្មណ៍មិនសប្បាយចិត្តប៉ុន្មានទេ នាងតែងតែបង្ហើរនូវអារម្មណ៍ពិបាកចិត្តឲ្យអ្នកគាំទ្ររបស់នាងបានដឹង ។ បើតាមប្រភពពត៌មានពីអ្នកស្គាល់គ្នាជាមួយ ឈិន ចាន់សុធារី បានបង្ហើបប្រាប់ថា ឈិន ចាន់សុធារី ដូចជាឆ្អែតចិត្តនិងជីវិតរស់នៅសព្វថ្ងៃ ដូច្នេះនាងចង់ចេញទៅរស់នៅប្រទេសបារាំងជាមួយម្តាយរបស់នាងដែរ ។

ឈិន ចាន់​សុធា​រី ចង់យក​កូន​ទាំង ​២ ​ទៅ​នៅ​បារាំង​

មួយរយៈពេលនេះទំនាក់ទំនង ឈិន ចាន់សុធារី និងលោក សុវណ្ណ មករា ដែលជាស្វាមី ហាក់ដូចជាមានរឿងរកាំរកូសច្រើន រហូតធ្វើឲ្យ ឈិន ចាន់សុធារី សុខចិត្តទំលាយអារម្មណ៍ពិតនៅក្នុងចិត្តទៅកាន់អ្នកគាំទ្រ របស់ខ្លួនឲ្យបានដឹង ទោះជាយ៉ាងនេះក្តី គូស្វាមីភរិយាមួយគូនេះនៅតែរក្សាចំណងស្នេហ៍របស់ខ្លួននៅដូចដើម ។

ឈិន ចាន់​សុធា​រី ចង់យក​កូន​ទាំង ​២ ​ទៅ​នៅ​បារាំង​

ឈិន ចាន់សុធារី មិនបាននិយាយអ្វីច្រើន នាងគ្រាន់តែប្រាប់ទៅកាន់មិត្តភក្តិដែលស្និទ្ធជាមួយនាងថា នាងនឹងចេញទៅប្រទេសបារាំងក្នុងពេលឆាប់ៗ ដោយនាំកូនភ្លោះទាំងពីរទៅជាមួយផងដែរ ៕

                                                                            អាលីណា