U16 ​អូស្ត្រាលី​ ឈ្នះ​ជើងឯក​​ AFF U16 ក្រោយ​​ឈ្នះ​ប៉េណាល់ទីវៀតណាម​ ៥-៣

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​អូស្ត្រាលី​​អាយុ​ក្រោម​១៦​ឆ្នាំ​បាន​​ឈ្នះ​ជើង​ពាន​រង្វាន់​ជើង​ឯក​យុវជន​អាស៊ី​អាគ្នេយ៍​អាយុ​ក្រោម​១៦​ឆ្នាំ​​ប្រចាំ​ឆ្នាំ​២០១៦​ (AFF U16 Championship 2016)​​ បន្ទាប់​ពី​ប្រកួត​ឈ្នះ​ប៉េណាល់ទី​ក្រុម​យុវជន​ជម្រើស​ជាតិ​​វៀតណាម​អាយុ​ក្រោម​១៦​ឆ្នាំ​ដោយ​លទ្ធផល​ ៥-៣ បន្ទាប់​ពី​ស្មើ ៣-៣ ​នា​ល្ងាច​ថ្ងៃ​ទី​២៣​ ខែ​កក្កដា ឆ្នាំ​២០១៦។

 

U16 ​អូស្ត្រាលី​ ឈ្នះ​ជើងឯក​​ AFF U16 ក្រោយ​​ឈ្នះ​ប៉េណាល់ទីវៀតណាម​ ៥-៣U16 វៀតណាម និង U16 អូស្ត្រាលី

 

ការ​ប្រកួត​នៅ​ដើម​តង់​ទី​មួយ ក្រុម​យុវជន​អូស្ត្រាលី​ធ្វើ​​បាន​យ៉ាង​ល្អ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​ធ្វើ​មិន​បាន​សម្រេច ខណៈ​ចាប់​ពី​ពាក់​កណ្តាល​តង់​ទី​មួយ​ទៅ ក្រុម​យុវជន​វៀតណាម​លេង​ប្រកប​ដោយ​បច្ចេកទេស​ល្អ​ជាង និង​ទទួល​បាន​ឱកាស​ច្បាស់​ៗ។ ទី​បំផុត​នៅ​នាទី​ទី​៣៦ ខ្សែ​​បម្រើស្លាប​ស្តាំ​ស៊ុត​បាន​សម្រេច​ដើម្បី​​ឲ្យ​វៀតណាម​នាំ​មុខ​អូស្ត្រាលី ១-០។ ចំណែក​ក្រុម​អូស្ត្រាលី​វិញ​ហាក់​​បែក​អារម្មណ៍ និង​បញ្ជូន​បាល់​មិន​សូវ​បាន​ល្អ។

 

ការ​ប្រកួត​នៅ​តង់​ទី​ពីរ​ វៀតណាម​នៅ​តែ​ធ្វើ​បាន​ល្អ និង​ស៊ុត​គ្រាប់​បាល់​នាំមុខ​២-០ ប៉ុន្តែ​អូស្ត្រាលី​បាន​ស៊ុត​​ចូល​១​​គ្រាប់​ដើម្បី​មាន​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង។ តាម​រយៈ​ការ​វាយ​សម្រុក​ខ្លាំង ក្រុម​អូស្ត្រាលី​បែរ​ជា​ចន្លោះ​ប្រហោង​នៅ​តំបន់​ការ​ពារ ហើយ​វៀតណាម​ស៊ុត​គ្រាប់​បាល់​ទី​​៣​ដើម្បី​នាំមុខ​៣-១។ ទោះ​ជា​យ៉ាង​ណា អូស្ត្រាលី​នៅ​តែ​ព្យាយាម​វាយ​សម្រុក​ហើយ​ស៊ុត​បាន​២​គ្រាប់​ថែម​នៅ​ចុង​​ម៉ោង​ដើម្បី​តាម​ស្មើ​ ៣-៣ សម្រាប់​បញ្ចប់​៩០​នាទី។ ការ​ស៊ុត​បាល់​ប៉េណាល់​ទី អូស្ត្រាលី​ស៊ុត​ចូល​៥​គ្រាប់ ខណៈ​វៀតណាម​ស៊ុត​ចូល​តែ​៣​គ្រាប់​ប៉ុណ្ណោះ៕

 

U16 ​អូស្ត្រាលី​ ឈ្នះ​ជើងឯក​​ AFF U16 ក្រោយ​​ឈ្នះ​ប៉េណាល់ទីវៀតណាម​ ៥-៣ក្រុម U16 អូស្ត្រាលី

 

U16 ​អូស្ត្រាលី​ ឈ្នះ​ជើងឯក​​ AFF U16 ក្រោយ​​ឈ្នះ​ប៉េណាល់ទីវៀតណាម​ ៥-៣ក្រុម U16 វៀតណាម

 

 

អត្ថបទ៖ ជាន ចាន់រ៉ា