បារាំង ៖ កូនដៃ​របស់​ទារិកា​ត្រូវ​កាត់​ដាច់​ដោយ​កំហុស​បច្ចេកទេស ពេល​សម្រាល​ដោយ​វះកាត់​ និពន្ធដោយ : ធីតា       July-23-2016, 8:19 pm         400

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បារាំង ៖ កូនដៃ​របស់​ទារិកា​ត្រូវ​កាត់​ដាច់​ដោយ​កំហុស​បច្ចេកទេស ពេល​សម្រាល​ដោយ​វះកាត់​​ទារិកា​ម្នាក់​ត្រូវ​បាត់បង់​កូនដៃ​ស្តាំ នៅពេលដែល​ម្តាយ​សម្រាល​ដោយ​វះកាត់​នៅ​គ្លីនិក​មួយ​នៅ​សង្កាត់ Amiens តំបន់ Nord-Pas-de-Calais-Picardie ប្រទេស​បារាំង​។ ថ្វីដ្បិតតែ​ភ្លាមៗ​នោះ គ្រូពេទ្យ​បាន​វះកាត់​ផ្សាំ​ម្រាមដៃ​ឲ្យ​ទារិកា​វិញ​ពិតមែន ក៏ប៉ុន្តែ​ឪពុកម្តាយ​របស់​ក្មេង​មិនអាច​រសាយកំហឹង​ចំពោះ​កំហុស​បច្ចេកទេស​នេះ​បានទេ​។​

​រឿងរ៉ាវ​បានកើត​ឡើង​កាលពី​ថ្ងៃទី ៥ ខែកក្កដា​កន្លងទៅនេះ​។ ដោយសារតែ​អ្នកស្រី Stéphanie Lefèvre អាយុ ៤០ ឆ្នាំ​ពរ​ពោះ​កូនភ្លោះ​ស្រី​ពីរ ទើប​គាត់​មិនអាច​សម្រាល​តាម​វិធី​ធម្មជាតិ​បាន​។ នៅ​យប់នោះ មាន​ស្ត្រី​កូនភ្លោះ​ដែល​ត្រូវ​វះកាត់​ដល់​ទៅ ៤ នាក់​។ អ្នកស្រី​គឺជា​មនុស្ស​ចុងក្រោយ​ដែល​ទទួល​ការវះកាត់​។ ប៉ុន្មាន​ម៉ោង​ក្រោយ​វះកាត់ ស្វាមី​របស់​អ្នកស្រី​បាន​ប្រាប់​ពី​ភាពមិនប្រក្រតី​ដែល​កើតឡើង​ចំពោះ​កូនស្រី​ច្បង​។ នៅពេល​វះ​ពោះ គ្រូពេទ្យ​បាន​កាត់ផ្តាច់​ថ្នាំង​កូនដៃ​ស្តាំ​របស់​ទារិកា​ច្បង​ដោយ​អ​ចេតនា ហើយ​ប្រើពេល ៥ ទៅ ១០ នាទី​ដើម្បី​រុករក​ថ្នាំង​ម្រាមដៃ​ក្នុង​ពោះ​របស់​ស្ត្រី​ជា​ម្តាយ​។ ទារិកា​ត្រូវ​បញ្ជូនទៅ​វះកាត់​ផ្សាំ​ម្រាមដៃ​ជាបន្ទាន់ បន្ទាប់ពី​រកឃើញ​ថ្នាំងដៃ​។​

​ឪពុកម្តាយ​ក្មេង​បានសម្រេច​ចិត្ត​រក​មេធា​វី​ដាក់ពាក្យ​បណ្តឹង​ចំពោះ​កំហុស​បច្ចេកទេស​នេះ​៕

បារាំង ៖ កូនដៃ​របស់​ទារិកា​ត្រូវ​កាត់​ដាច់​ដោយ​កំហុស​បច្ចេកទេស ពេល​សម្រាល​ដោយ​វះកាត់​ និពន្ធដោយ : ធីតា       July-23-2016,  8:19 pm         400

​ប្រភព​៖ Direct Matin