វិធី​បំបាត់​ស្នាម​ជាំ​នៅ​ជុំវិញ​ភ្នែក​

6 Videos


* លាបឡេជាប្រចាំ

វិធី​បំបាត់​ស្នាម​ជាំ​នៅ​ជុំវិញ​ភ្នែក​

P9

វិធី​បំបាត់​ស្នាម​ជាំ​នៅ​ជុំវិញ​ភ្នែក​

ស្បែកនៅជុំវិញភ្នែកមានសភាពស្តើងខ្លាំងណាស់នាំឱ្យជួបបញ្ហាខ្វះសំណើមញឹកញាប់ងាយបង្កឱ្យស្ងួតនិងជាំជាងកន្លែង ដទៃទៀត ។ ហេតុនេះបើស្ត្រីចង់ថែរក្សាស្បែកនៅជុំវិញរង្វង់ភ្នែកចាំបាច់ឧស្សាហ៍លាបឡេត្រង់កន្លែងនេះឱ្យបានញឹកញាប់ទាំងពេលព្រឹកនិងល្ងាចហើយប្រើ ឡេការញរពន្លឺថ្ងៃលាបមួយសារបន្ថែមទៀតជាការប្រសើរបំផុត ។

* ទឹកឃ្មុំ

វិធី​បំបាត់​ស្នាម​ជាំ​នៅ​ជុំវិញ​ភ្នែក​
យកទឹករ៉ែបន្តិចទៅកម្តៅឱ្យក្តៅឧណ្ហៗឱ្យបានប្រហែល ១ នាទី ហើយយកទឹកឃ្មុំទៅដាក់ចូលបន្ថែម១ស្លាបព្រា«កាហ្វេ»កូរបញ្ចូលគ្នាឱ្យសព្វបន្ទាប់មកយកសំឡីមកជ្រលក់ទឹកនេះមកលាបលើត្របកភ្នែកទាំងសងខាងបិទភ្នែកឱ្យបាន ១៥ នាទី ដោយអនុវត្តមួយសបា្តហ៍ ៣ លើកនោះនឹងជួយឱ្យស្បែកនៅជុំវិញរង្វង់ភ្នែកប្រសើរឡើងវិញជាពុំខាន ។

* ម៉ាស្សាជុំវិញគ្រាប់ភ្នែក

វិធី​បំបាត់​ស្នាម​ជាំ​នៅ​ជុំវិញ​ភ្នែក​
បិទភ្នែកហើយប្រើម្រាមដៃចុចនៅក្រោមជុំវិញគ្រាប់ភ្នែកថ្នមៗដោយដេញពីចុងច្រមុះទៅកន្ទុយភ្នែក ។ ចុចម្តងៗទុក ៣ វិនាទី ។ អនុវត្តឱ្យបាន ១៥ នាទីរៀងរាល់ថ្ងៃនោះនឹងជួយឱ្យចរន្តឈាមរត់ទៅចិញ្ចឹមលើផ្ទៃមុខបានប្រសើរជួយធ្វើឱ្យអាការហើមនិងស្នាមខ្មៅជុំវិញគ្រាប់ភ្នែករលាយបាត់អស់ទៅវិញ ។

* ប្រើដំឡូងបារាំងជួយដោះស្រាយបញ្ហា
យកដំឡូងបារាំងស្រស់លាងឱ្យស្អាតចិតជាបន្ទះស្តើងៗហើយយកមកបិទលើត្របកភ្នែករយៈពេលពី ១៥ នាទី នោះនឹងជួយឱ្យស្នាមជាំជុំវិញរង្វង់ភ្នែករលាយបាត់ម្តងបន្តិចៗ ។

* ផ្អាកផឹកគ្រឿងស្រវឹង
ការផឹកគ្រឿងស្រវឹងដូចជាស្រាបៀរ ស្រា មិនផ្តល់ផលល្អទេព្រោះថាវាមានលាយផ្សំអាល់កុលដែលងាយបំផ្លាញដល់ស្បែកដោយបង្កឱ្យស្បែកស្ងួតនិងជាំ ៕