ផ្សារទំនើបទីក្រុង Munich ប្រទេសអាល្លឺម៉ង់ រងការវាយប្រហារដោយខ្មាន់កាំភ្លើងអត្តឃាត សម្លាប់មនុស្ស៩នាក់


ប៉ូលិសទីក្រុង Munich ប្រទេសអាល្លឺម៉ង់បានប្រកាសឲ្យដឹងថា ផ្សារទំនើប Olympia ឋិតក្នុងទីក្រុង Munich រងការវាយប្រហារជាច្រើនគ្រាប់ដោយខ្មាន់កាំភ្លើងអត្តឃាតម្នាក់ កាលពីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញបណ្ដាលឲ្យមនុស្សចំនួន៩នាក់ស្លាប់បាត់បង់ជីវិត និងរងរបួសជាង២០នាក់ទៀត ខណៈខ្មាន់កាំភ្លើងបានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងក្រោយពេលសមត្ថកិច្ចប៉ូលិសឡោមព័ទ្ធ ។

ផ្សារទំនើបទីក្រុង Munich ប្រទេសអាល្លឺម៉ង់ រងការវាយប្រហារដោយខ្មាន់កាំភ្លើងអត្តឃាត សម្លាប់មនុស្ស៩នាក់

ដោយមិនទាន់អាចឆ្លើយបញ្ជាក់អំពីមូលហេតុនៃការវាយប្រហារ ឬមានការជាប់ទាក់ទងនឹងក្រុមភេរវកម្ម ឬយ៉ាងណានោះ អាជ្ញាធរក្រុង Munich បាននិយាយឲ្យដឹងថា ខ្មាន់កាំភ្លើងអត្តឃាតមានសញ្ជាតិ២ គឺអាល្លឺម៉ង់ និងអុីរ៉ាក់ អាយុ១៨ឆ្នាំ រស់នៅទីក្រុង Munich ហើយការសើុបអង្កេតកំពុងបន្តធ្វើ ។

ផ្សារទំនើបទីក្រុង Munich ប្រទេសអាល្លឺម៉ង់ រងការវាយប្រហារដោយខ្មាន់កាំភ្លើងអត្តឃាត សម្លាប់មនុស្ស៩នាក់

គេហទំព័រ Spiegel បានផ្សព្វផ្សាយឲ្យដឹងថា ក្រោយការវាយប្រហារភ្លាមៗ ក្រុមភេរវកម្ម ISIS បានប្រកាសទទួលស្គាល់ថាជាអំពើរបស់ក្រុមខ្លួន ដោយខ្មាន់កាំភ្លើងបានរស់នៅទីក្រុង Munich អស់រយៈពេលប្រមាណ២ឆ្នាំកន្លងមក ៕

ផ្សារទំនើបទីក្រុង Munich ប្រទេសអាល្លឺម៉ង់ រងការវាយប្រហារដោយខ្មាន់កាំភ្លើងអត្តឃាត សម្លាប់មនុស្ស៩នាក់ ផ្សារទំនើបទីក្រុង Munich ប្រទេសអាល្លឺម៉ង់ រងការវាយប្រហារដោយខ្មាន់កាំភ្លើងអត្តឃាត សម្លាប់មនុស្ស៩នាក់

Related