គន្លឹះ​ ៣ ជួយ​​ឲ្យ​ការ​ប្រើ​កម្មវិធី​កែ​រូប​ Prisma កាន់​តែពិសេស

Prisma បាន​ក្លាយ​ជា​កម្មវិធី​ដ៏​ពេញ​និយម​មួយ​ក្នុង​ពេល​ដ៏​ខ្លី​ ដោយ​សារ​វា​មាន​ចំណុច​ពិសេស​លើស​ពី​កម្មវិធី​កែ​រូបភាព​ធម្មតា។ ដើម្បី​​ធ្វើ​ឲ្យ​កម្មវិធី​នេះ​កាន់​តែ​អស្ចារ្យ​មាន​គន្លឹះ​ចំនួន​ ៣ អ្នក​អាច​អនុវត្ត​ន៍តាម៖

 

១. ដក​រូប​ឡូហ្គោ​កម្មវិធី​ចេញ

 

គន្លឹះ​ ៣ ជួយ​​ឲ្យ​ការ​ប្រើ​កម្មវិធី​កែ​រូប​ Prisma កាន់​តែពិសេស

 

រូបភាព​ដែល​កែ​តាម​កម្មវិធី​ Prisma តែង​មាន​ជាប់​រូប​ឡូហ្គោ​តូច​មួយ​នៅ​​ផ្នែក​ក្រោម​ខាង​ស្ដាំ​ ប៉ុន្តែ​អ្នក​អាច​ដក​ឡូហ្គោ​នេះ​ចេញ​បាន​ដោយ​ចូល​ទៅ​ Settings ហើយ​​កំណត់​ឲ្យ​មាន​ Watermarks។

 

២. ប្រើ​រូបភាព​ដែល​មាន​ស្រាប់

 

គន្លឹះ​ ៣ ជួយ​​ឲ្យ​ការ​ប្រើ​កម្មវិធី​កែ​រូប​ Prisma កាន់​តែពិសេស

 

Prisma មាន​ផ្ដល់​ជម្រើស​ពីរ​ គឺ​កែ​រូបភាព​ដែល​មាន​ស្រាប់​លើ​ទូរសព្ទ​ និង​​ថត​រូបភាព​តាម​កម្មវិធី​ផ្ទាល់។ ត្រង់​ចំណុច​នេះ​សូម​ណែនាំ​ឲ្យ​​ប្រើ​រូបភាព​ដែល​មាន​ស្រាប់​ ព្រោះ​ថា​មុខងារ​កាមេរ៉ា​របស់​កម្មវិធី​ Prisma មិន​មាន​ការ​កំណត់​ច្រើន​ឡើយ​ ធ្វើ​ឲ្យ​រូបភាព​ដែល​ថត​ចេញ​មក​មិន​ស្អាត​ដូច​បំណង។

 

៣. កែ​សម្រួល​ Filter

 

គន្លឹះ​ ៣ ជួយ​​ឲ្យ​ការ​ប្រើ​កម្មវិធី​កែ​រូប​ Prisma កាន់​តែពិសេស

 

ក្រោយ​ពី​ជ្រើស​ Filter ណា​មួយ​ អ្នក​អាច​កំណត់​​ភាព​ខ្លាំង​ ឬ​ខ្សោយ​នៃ​ Filter នោះ​បាន​ ដោយ​គ្រាន់​តែ​អូស​ទៅ​ឆ្វេង​ ឬ ស្ដាំ​ លើ​រូបភាព​​នោះ។​

 

បច្ចុប្បន្ន​កម្មវិធី​ Prisma មាន​តែ​នៅ​លើ​ iOS ប៉ុណ្ណោះ​ ដោយ​សម្រាប់​ Android នឹង​មក​ដល់​ឆាប់ៗ​នេះ​ហើយ៕

 

ចុច​អាន៖ ​Pokémon Go ទៅ​ដល់​ជប៉ុន​​​ប៉ុន្មាន​ម៉ោង​ បង្ក​គ្រោះថ្នាក់​ភ្លាម​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ thegioididong​