វិធីធ្វើ៖ សម្លម្ជូរត្រីប្លាធូ

6 Videos


គ្រឿងផ្សំ

ត្រីបា្លធូ ៥ កន្ទុយ

P9

វិធីធ្វើ៖ សម្លម្ជូរត្រីប្លាធូ

ម្រេច ៩ គ្រាប់
ឫសស្លឹកជីវ៉ាន់ស៊ុយហាន់ម៉ដ្ឋ ១ ស្លាបព្រាបាយ
ខ្ទឹមក្រហមហាន់ស្តើងៗ ៥ មើម
កាពិ ១ ស្លាបព្រាកាហ្វេ
ទឹកធម្មតា ៣ ចានចង្កឹះ
អម្ពិលទុំ ១ ភាគ ៤ ចានចង្កឹះ
ស្ករត្នោត ១ ស្លាបព្រាបាយកន្លះ
ទឹកត្រី ៣ ស្លាបព្រាបាយ
ខ្ញីខ្ចីហាន់ជាសរសៃៗ ២ ស្លាបព្រាបាយ
ដើមខ្ទឹមហាន់ជាកង់ៗ ៥ ដើម
ស្លឹកជីរវ៉ាន់ស៊ុយហាន់ ៣ ដើម
ទុកស្លឹកជីរវ៉ាន់ស៊ុយខ្លះសម្រាប់តុបតែងពីលើ  ។

វិធីធ្វើ
-កោសស្រកី វះពោះត្រីលាងសម្អាតឱ្យអស់ជាតិរំអិលរួចកាត់ជាពីរ (អាចយកត្រីផ្ទក់ឬត្រីក្រាញ់មកជំនួសក៏បាន ) ។
-យកម្រេច ឫសជីរវ៉ាន់ស៊ុយ ខ្ទឹមក្រហម និង កាពិបុកចូលគ្នាឱ្យម៉ដ្ឋរួចដាក់ក្នុងឆ្នាំងចាក់ទឹកដែលត្រៀមចូលហើយកូរ ។
-យកឆ្នាំងទៅដាំដោយភ្លើងប្រើល្មមៗ ពេលក្តៅបង់ទឹកអម្គិលទុំ ស្ករត្នោត និង ទឹកត្រី រង់ចាំទឹកពុះទើបបង់ត្រីនិង ខ្ញី ។
-រង់ចាំឱ្យពុះម្តងទៀតសឹមបង់ដើមខ្ទឹម និង ស្លឹកជីរ វ៉ាន់ស៊ុយ ហើយបិទភ្លើង ។
-ដួសដាក់ចានទទួលទានដោយរោយស្លឹកជីរវ៉ាន់ស៊ុយពីលើផង ៕