មនុស្ស​រាប់​ម៉ឺន​នាក់​ចូលរួម​ដង្ហែ​សព​បណ្ឌិត កែម ឡី ទៅ​ខេត្ត​តាកែវ

មនុស្ស​រាប់​ម៉ឺន​នាក់​ចូលរួម​ដង្ហែ​សព​បណ្ឌិត កែម ឡី ទៅ​ខេត្ត​តាកែវ​នៅ​ថ្ងៃ​អាទិត្យ ទី​២៤ កក្កដា ២០១៦។

ពិធី​ដង្ហែ​ចាប់​ផ្ដើម​ចេញ​​ពី​ពោធិយារាម ហៅ​វត្តចាស់ ក្នុង​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​ស្រុក​កំណើត​លោក កែម ឡី នៅ​ក្នុង​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ចាប់​ពី​ម៉ោង​៧​ព្រឹក។

សម្រាប់​កម្មវិធី​ដង្ហែ​សព​នេះ វិទ្យុអាស៊ីសេរី​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​តាមរយៈ​ហ្វេសប៊ុក (Facebook) និង​យូធូប (Youtube) រយៈ​ពេល​១៣​ម៉ោង កន្លះ ចាប់​ផ្ដើម​ពី​ម៉ោង​៧​ព្រឹក រហូត​ដល់​ម៉ោង ៨ កន្លះ​យប់ (ម៉ោង​នៅ​កម្ពុជា)

ក្រៅ​ពី​ការ​ផ្សាយ​ផ្ទាល់​ពី​ព្រឹត្តិការណ៍​នេះ វិទ្យុ​​យើង​ក៏​នឹង​លើក​យក​នូវ​ជីវប្រវត្តិ​លោក កែម ឡី សកម្មភាព​ការងារ រួម​នឹង​ស្នាដៃ​ជា​គំនិត​យោបល់​មួួ​យ​ចំនួន​​​របស់​លោក​ ដែល​ផ្ដល់​ដល់​សង្គម​ជាតិ និង​រដ្ឋាភិបាល​ជាដើម តាម​រយៈ​កិច្ច​សម្ភាសន៍​កន្លង​មក​ជាមួយ​វិទ្យុ​អាស៊ីសេរី។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។