ម៉ូតូ១គ្រឿង​ជិះ​​៥​នាក់ ​បុកជាមួយ​ឡាន​ ប៉ើងខ្ទាត​ពេញផ្លូវ

ខេត្ដបាត់ដំបង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​៣​នាក់​ទៀត​រង​របួសធ្ងន់​នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាង​រថយន្ត​និង​ម៉ូតូ​ដែល​បាន​បុក​គ្នា​នៅ​ចំណុច​ខាង​មុខ​វត្ត​តា​សែន ស្ថិត​ក្នុងភូមិ​តា​សែន ឃុំ​តា​សែន ស្រុក​កំ​រៀង កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ កក្កដា ដោយសារ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។

​អ្នក​ជិះ​ម៉ូតូ​មាន​គ្នា​៥​នាក់ ហើយ​២​នាក់​បាន​ស្លាប់ រីឯ​៣​នាក់​ទៀត​រង​របួសធ្ងន់ ខណៈ​រថយន្ត​ក្រឡាប់​ផ្ងារជើង ដែល​មាន​អ្នក​ជិះ​២​នាក់​រង​របួសស្រាល ។ លោក​អធិការ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ ១-​ឈ្មោះ​គង់ សុខ​វ៉ា​ន់ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ អ្នក​ឌុ​ប​ស្លាប់ ២-​ឈ្មោះ ម៉ា​ន់ ដា​ណេ ភេទ​ស្រី អាយុ​២​ឆ្នាំ ត្រូវជា​កូន​ស្លាប់ ៣-​ឈ្មោះ ម៉ា​ន់ ពេជ្រ ភេទ​ប្រុស អាយុ​៦​ឆ្នាំ ត្រូវជា​កូន​របួសធ្ងន់ ៤-​ឈ្មោះ មឿ​ន ស្រី​កា ភេទ​ស្រី អាយុ​៥​ឆ្នាំ ត្រូវជា​ក្មួយ​របួសធ្ងន់ និង​ទី​៥​មិន​ទាន់​ស្គាល់ឈ្មោះ តែ​របួសធ្ងន់​ដូច​គ្នា ។ ពួក​គេ​ជិះ​ម៉ូតូ​ម៉ាក​ហ្វី​ណូ ពណ៌​ស គ្មាន​ស្លាក​លេខ ។

លោក គឹ​ម ពន្លក បាន​បញ្ជាក់​ថា អ្នកបើកបរ​រថយន្ត​បាន​គេចខ្លួន​ក្រោយ​ជួប​គ្រោះថ្នាក់ តែ​ត្រូវ​គេ​ដឹង​ថា ២​នាក់​ប្ដី​ប្រពន្ធ ជិះ​រថយន្ត​ម៉ាក​កាម​រី​(​បា​ឡែ​ន​) ពណ៌​ស្ករ ពាក់​ស្លាក​លេខ បាត់ដំបង 2B-0199​។ រថយន្ត​ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងលិច ហើយ​ម៉ូតូ​ជិះ​ឌុ​ប​គ្នា​ចេញពី​ខ្លោងទ្វារវត្ត​តា​សែន​ឡើង​លើ​ផ្លូវជាតិ ទើបត្រូវ​រថយន្ត​បុក​ពេញទំហឹង​តែ​ម្ដង ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ឈ្មោះ គង់ សុខ​វ៉ា​ន់ បាន​ជិះ​ម៉ូតូ​ចេញពី​វត្ត​តា​សែន ដែល​មាន​ឌុ​ប​ក្មេង​ៗ​ពីក្រោយ​៤​នាក់​ផង ជា​កូន និង​ក្មួយ​ៗ ។ សាក្សី​បន្ត​ថា ពេល​ជិះ​ចេញពី​វត្ត ស្ត្រី​រូប​នោះ​ហាក់​មិន​បាន​មើល​ឆ្វេង​ស្ដាំ​ទេ លុះ​ជិះ​ចេញ​ផុត​ពី​ខ្លោងទ្វារវត្ត​ឡើង​លើ​ថ្នល់ ស្រប​ពេល​រថយន្ត​បើក​មក​ពី​ទិស​ខាងលិច​ក្នុង​ល្បឿន​គួរសម​ផង ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​ម៉ូតូ​ខ្ទាត​ចេញពី​ថ្នល់ រីឯ​អ្នក​ជិះ​ក៏​ខ្ទាត​រប៉ាត់រប៉ាយ​ពេញ​ថ្នល់​ដែរ ។

ប្រភព​ដដែល​បញ្ជាក់​ថា ភ្លាម​ៗ​នោះ​គេ​ឃើញ​ក្មេង​ស្រី​តូច​ម្នាក់ និង​ស្ត្រី​ឈ្មោះ វ៉ា​ន់ ដែល​ជា​ម្ដាយ បាន​ស្លាប់​នៅ​នឹង​កន្លែង រីឯ​៣​នាក់​ទៀត​របួសធ្ងន់​។ ដោយឡែក​រថយន្ត​ក្រឡាប់​ផ្ងារជើង ហើយ​គេ​ឃើញ​អ្នក​ជិះ​២​នាក់​ជា​ប្ដី​ប្រពន្ធ​លូន​ចេញ​ដោយ​មាន​របួស​ផង និង​បាន​គេចខ្លួន​បាត់​ពី​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖  បុរសជាអ្នកជិះម៉ូតូម្នាក់បានស្លាប់ នៅលើដងផ្លូវដោយសាររថយន្ត បុកពេញមួយទំហឹង ខណៈដែលរូបគេជិះម៉ូតូ នៅតាមផ្លូវហើយបត់ឆ្វេង ដើម្បីចូលចាក់សាំងដោយ មិនបានមើលរថយន្តមកពីមុខ។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៏ ខាងលើនេះបានកើតឡើងកាលពី វេលាម៉ោង១៨៖00 នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ នៅ លើកំណាត់ផ្លូវជាតិលេខ៦ (ផ្លូវអាស៊ានថ្មី) ស្ថិតភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុកខេត្តកំពង់ធំ។

លោក ស៊ីវ វណ្ណាអធិការរងទទួលបន្ទុកចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសន្ទុក បានអោយអ្នកកាសែតដឹងថាមុន ពេលកើតហេតុគេឃើញរថយន្តរ៉ែងរ៉ូវើល ពាក់ស្លាកលេខខេមរភូមិន្ទ០៩ ២-៨៨៨៦ បើកក្នុងទិសដៅពីជើងទៅត្បូង គឺពីខេត្តកំពង់ធំមកស្គន់។ចំណែកអ្នកបើកម៉ូតូម៉ាកហុងដា C១២៥ ពណ៏ខ្មៅពាក់ស្លាកលេខកំពង់ធំ១T ០៨៩១ បើកក្នុងទិសដៅពីត្បូង ទៅជើងបញ្ច្រាសទិសគ្នា។ ពេលបើកមកដល់កន្លែងកើតហេតុ គេឃើញអ្នកជិ:ម៉ូតូបត់ឆ្វេងចូលការ៉ាស់សាំង ដោយមិនមើលឆ្វេងស្តាំ ក៏ត្រូវរថយន្តរ៉ែងរ៉ូវើល ដែលបើកលឿនជាន់ហ្វ្រាំង មិនទាន់បណ្តាលអោយបុកពេញទំហឹង តែម្ដងបណ្ដាលអោយអ្នកជិះម៉ូតូ បែកក្បាលធ្លាយខួរស្លាប់ នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្ដង។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ម៉ូតូ១គ្រឿង​ជិះ​​៥​នាក់ ​បុកជាមួយ​ឡាន​ ប៉ើងខ្ទាត​ពេញផ្លូវ

ម៉ូតូ១គ្រឿង​ជិះ​​៥​នាក់ ​បុកជាមួយ​ឡាន​ ប៉ើងខ្ទាត​ពេញផ្លូវ

ម៉ូតូ១គ្រឿង​ជិះ​​៥​នាក់ ​បុកជាមួយ​ឡាន​ ប៉ើងខ្ទាត​ពេញផ្លូវ

ម៉ូតូ១គ្រឿង​ជិះ​​៥​នាក់ ​បុកជាមួយ​ឡាន​ ប៉ើងខ្ទាត​ពេញផ្លូវ

ម៉ូតូ១គ្រឿង​ជិះ​​៥​នាក់ ​បុកជាមួយ​ឡាន​ ប៉ើងខ្ទាត​ពេញផ្លូវ