ទៅលេងបងប្អូនត្រឡប់មកវិញ ម្ចាស់បំណុលរើផ្ទះយកទៅបាត់

ខេត្តមណ្ឌលគិរី៖ ផ្ទះមួយខ្នងស្ថិតនៅ ភូមិឡៅការ សង្កាត់សុខដុម ក្រុងសែន មនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានម្ចាស់ បំណុលមករុះរើយកអស់គ្មានសល់ ដោយបន្សល់ទុកតែដីធ្វើឲ្យម្ចាស់ផ្ទះគ្មានកន្លែងជ្រកបន្ទាប់ពីត្រឡប់មកពីលេងផ្ទះបងប្អូនវិញ ។
ទៅលេងបងប្អូនត្រឡប់មកវិញ ម្ចាស់បំណុលរើផ្ទះយកទៅបាត់
មូលហេតុដែលនាំឲ្យមានការរុះរើផ្ទះខាងលើនេះដោយសារតែប្តីប្រពន្ធមួយគូ ដែលកំពុងមានកូនតូចៗចំនួន២នាក់បានខ្ចីលុយគេមួយចំនួនយកទៅរកស៊ី ហើយ ការប្រាក់បានកើនឡើងជាបន្តបន្ទាប់រហូតដល់៤ពាន់ដុល្លារធ្វើឲ្យពួកគេគ្មានលុយសង ក៏ត្រូវម្ចាស់លុយចុះមករុះរើផ្ទះតែម្តង ខណៈ ដែលពួកគេទៅលេងបងប្អូន ។

លោក ខ្វើង ខត អាយុ២៨ឆ្នាំ ជាជន ជាតិព្នង មានប្រពន្ធឈ្មោះ អ៊ុន សុភាព អាយុ២៦ឆ្នាំបានឲ្យដឹងថា មុនដំបូងពួកគាត់ បានទៅចងការលុយពីឈ្មោះ ឡឹក ផល្លី មានប្រពន្ធឈ្មោះ ភុន ណារី ចំនួន៤០ម៉ឺន រៀល រួចបន្តខ្ចី១លានរៀលថែមទៀតរហូត ដល់៣ទៅ៤ដងដោយម្ចាស់ប្រាក់កំណត់ថា១លានរៀលយកការប្រាក់៣៧៥.០០០ រៀល ហើយគាត់បានព្យាយាមបង់ការប្រាក់ ជារៀងរាល់ខែមិនដែលខកខាននោះទេ ។

លោកបញ្ជាក់ថា ១ខែចុងក្រោយនេះ គាត់មិនបានបង់ការប្រាក់នោះទេស្រាប់តែម្ចាស់ប្រាក់បានបូកទាំងដើមទាំងការបញ្ចូលគ្នាហើយឃើញថាគាត់ជំពាក់សរុបជាង ៤.០០០ដុល្លារ ។

លោកបន្ដថា ប៉ុណ្ណឹងក៏ប៉ុណ្ណឹងចុះគាត់ព្រមទទួលសងមិនប្រកែកឡើយ ស្រាប់តែគ្រួសាររបស់គាត់ជាប់រវល់ទៅលេងផ្ទះបងប្អូនតែមួយថ្ងៃេពលត្រឡប់មកវិញក៏ស្រាប់តែផ្ទះរបស់ខ្លួនត្រូវគេរុះរើយកអស់គ្មាន សល់ ៕ ហេង នរិន្ទ្រ

ប្រភព៖ Nokorwatnews

  • ទៅលេងបងប្អូនត្រឡប់មកវិញ ម្ចាស់បំណុលរើផ្ទះយកទៅបាត់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/24  Category:កំសាន្ត
Tags: