​គ្រូ​ U16 ​កម្ពុជា ​​អួល​ដើមក​ជា​ថ្មី​​​ ពេល​ឆ្លើយ​​សំនួរ​ Sabay ពាក់ព័ន្ធ​អ្នក​គាំទ្រ

​លោក Inoue Kazunori ​​​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ U16​កម្ពុជា​​អួល​ដើមក​ជា​ថ្មី​​ ពេល​ឆ្លើយ​សំនួរ​របស់ Sabay ​​សួរ​​​ពាក់ព័ន្ធ​​​​​អ្នក​គាំទ្រ​កម្ពុជា​កាល​ពី​យប់​មិញ​នេះ​​​ នៅ​​ពហុ​កីឡដ្ឋាន​ជាតិ​ក្រោយ​ក្រុម​របស់​លោក​ទទួល​​បាន​លេខ ៤​នៃ​ពាន​រង្វាន់ AFF Smart U-16 Championship 2016 ដែល​ចាញ់​យុវជន​ថៃ ៣-០​។

 

 ​គ្រូ​ U16 ​កម្ពុជា ​​អួល​ដើមក​ជា​ថ្មី​​​ ពេល​ឆ្លើយ​​សំនួរ​ Sabay ពាក់ព័ន្ធ​អ្នក​គាំទ្រ​លោក Inoue Kazunori

 

​គ្រូ​បង្វឹក​ជន​ជាតិ​ជប៉ុន​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​លោក​គ្មាន​អ្វី​ឆ្លើយ​បាន​ក្រៅ​ពី​អរគុណ ​​ពេល​សួរ​ពាក់​ព័ន្ធ​​​អ្នក​គាំទ្រ។ លោក​ពិត​ជា​សូម​អរគុណ​ខ្លាំង​​មែន​ទែន​អស់​ពី​បេះដូង លោក​គិត​ថា​អ្នក​គាំទ្រ​ពិត​ជា​ដឹង​ថា​ថៃ​​ជា​ក្រុម​ខ្លាំង​ ហើយ​កម្ពុជា​​​មាន​​សង្ឃឹម​តិច​តួច ​អាច​យក​ឈ្នះ​ក្រុម​ភ្ញៀវ​មួយ​នេះ ​ប៉ុន្តែ​​ប្រិយមិត្ត​​​នៅ​តែ​មក​លើក​ទឹក​ចិត្ត​​ច្រើន​​នា​​កំឡុង​ពេល​​​ក្រុម​កម្ពុជា​ប្រកួត។

 

​គ្រួ​បង្វឹក​ដែល​មក​ដឹក​នាំ​កម្ពុជា​នា​ខែ​កុម្ភៈ​​រូប​នេះ​បន្ថែម​ថា ​ទឹក​ចិត្ត​អ្នក​គាំទ្រ​កម្ពុជា​បាន​ធ្វើ​ឲ្យ​លោក​ស្រក់​ទឹកភ្នែក​ម្ដង​ហើយ​ម្ដង​ទៀត​ លោក​ពិត​ជា​រក​​ពាក្យ​អ្វី​មក​និយាយ​អរគុណ​ទៅ​កាន់​ពួកគេ​មិន​បាន។ នា​ឆ្នាំ​ក្រោយ​លោក នឹង​រៀប​ចំ​ក្រុម​ឲ្យ​បាន​ល្អ​ជាង​នេះ​​ ដើម្បី​​អាច​ជួយ​កម្ពុជា​ឲ្យ​​មានមុខ​មាត់​​វិស័យ​បាល់ទាត់​ជាង​នេះ​បន្ថែម​ទៀត។

 

​ជយលាភី​លេខ​១៖ អូស្ត្រាលី​ទទួល​បាន​ពាន​ និង​មេដាយ​មាស
ជយលាភីលេខ២៖ វៀតណាម ទទួល​បាន​មេដាយ​ប្រាក់
ជយលាភី​លេខ​៣៖ ថៃ ទទួល​បាន​មេដាយ​សំរឹទ្ធ
ក្រុម Fair Play៖ កម្ពុជា ទទួល​បាន​ពាន​មួយ

 ​គ្រូ​ U16 ​កម្ពុជា ​​អួល​ដើមក​ជា​ថ្មី​​​ ពេល​ឆ្លើយ​​សំនួរ​ Sabay ពាក់ព័ន្ធ​អ្នក​គាំទ្រU16 ​កម្ពុជា

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​