ចិនប្រកាសថា ផលិតយន្ដហោះធុន AG-600 អាចចតលើគោក និងលើទឹកបានសម្រេចហើយ ដើម្បីការពារដែនសមុទ្រ


ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិន បានផ្សព្វផ្សាយកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញឲ្យដឹងថា រោងចក្រ Aviation Industry Corporation of China (AVIC) ផលិតយន្ដហោះធុន AG-600 (ហៅ AVIC TA-600) ដែលជាប្រភេទយន្ដហោះអាចចុះចតនៅលើគោកផង និងលើទឹកផងបានសម្រេចហើយ ដើម្បីប្រើប្រាស់ក្នុងការពន្លត់ភ្លើងឆេះព្រៃ និងអាចការពារ ព្រមទាំងសង្គ្រោះគ្រោះមហន្ដរាយកើតមានជាយថាហេតុនៅលើផ្ទៃសមុទ្រ ។

លោក Geng Ruguang អគ្គនាយករងក្រុមហ៊ុនផលិតយន្ដហោះ AVIC បានថ្លែងឲ្យដឹងថា យន្ដហោះដែលផលិតបានសម្រេចនេះ មានទំហំប្រហាក់ប្រហែលនឹងយន្ដហោះធុន Boeing-737 របស់ក្រុមហ៊ុន Boeing សហរដ្ឋអាមេរិក ដោយអាចផ្ទុកទម្ងន់ប្រមាណជាង ៥៣តោន និងអាចហោះហើរបានរយៈចម្ងាយប្រមាណពី៤.៥០០ គីឡូម៉ែត្រទៅ៥.៥០០គីឡូម៉ែត្រ ក្នុងកម្រិតល្បឿនប្រមាណ៥៧០ គីឡូម៉ែត្រក្នុង១ម៉ោង ៕

ចិនប្រកាសថា ផលិតយន្ដហោះធុន AG-600 អាចចតលើគោក និងលើទឹកបានសម្រេចហើយ ដើម្បីការពារដែនសមុទ្រ

Related