តារាចម្រៀង ណាំ ប៊ុណ្ណា​រ័ត្ន រំពឹងថា ខ្សែភាពយន្ត​ដំបូង​របស់លោក​ទទួល​ជោគជ័យ​! ( មាន​វីដេអូ )

6 Videos


តារាចម្រៀងប្រចាំផលិតកម្ម M លោក ណាំ ប៊ុណ្ណារ័ត្ន បានហក់ចូលក្នុងការសម្តែងជាលើកដំបូង ឱ្យផលិតកម្មហ្សីក្នុងតំណែងជាតួឯកប្រុសរួមជាមួយ និង ស្រីស្អាត គៀត សុវណ្ណាឡាង ជាតួស្រី ។ រឿង « អមតៈ » ត្រៀមនិងចាក់បញ្ចាំងនៅតាមរោងភាពយន្តនានានៅអំឡុងខែសីហាខាងមុខនេះ ។ នរណាខ្លះជា Fan លោក ណាំ ប៊ុណ្ណារ័ត្ន រង់ចាំទស្សនាទស្សនាទាំងអស់គ្នា ។

តារាចម្រៀង ណាំ ប៊ុណ្ណា​រ័ត្ន រំពឹងថា ខ្សែភាពយន្ត​ដំបូង​របស់លោក​ទទួល​ជោគជ័យ​! ( មាន​វីដេអូ )

P9

តារាចម្រៀង ណាំ ប៊ុណ្ណា​រ័ត្ន រំពឹងថា ខ្សែភាពយន្ត​ដំបូង​របស់លោក​ទទួល​ជោគជ័យ​! ( មាន​វីដេអូ )

ថ្វីត្បិតតែមិនមែនជាតារាចម្រៀង ដែលលេចធ្លោក្នុងចំណោមតារាល្បីលំដាប់ប្រទេស តែលោក ណាំ ប៊ុណ្ណារ័ត្ន ក៏ជាតារាចម្រៀងមួយដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជននានាជាពិសេសមិត្ត យុវវ័យ ។ មិនត្រឹមជាតារាចម្រៀងប៉ុណ្ណោះទេលោកក៏បាននិពន្ធបទចម្រៀងជាច្រើនផងដែរ ។

តារាចម្រៀង ណាំ ប៊ុណ្ណា​រ័ត្ន រំពឹងថា ខ្សែភាពយន្ត​ដំបូង​របស់លោក​ទទួល​ជោគជ័យ​! ( មាន​វីដេអូ )

ប៉ុន្តែថ្មីៗនេះ តារាចម្រៀងដែលនិយមលេងសក់វែងរូបនេះបានហក់ចូលក្នុងការសម្តែងរឿងក្នុងតំណែងជាតួឯកប្រុស ។ ជាការសម្តែងលើកទីមួយក៏ពិតមែនតែ ណាំ ប៊ុណ្ណារ័ត្នអះអាងថាមិនមានការលំបាកសម្រាប់លោកទេ ។

តារាចម្រៀង ណាំ ប៊ុណ្ណា​រ័ត្ន រំពឹងថា ខ្សែភាពយន្ត​ដំបូង​របស់លោក​ទទួល​ជោគជ័យ​! ( មាន​វីដេអូ )

លោករំពឹងថារឿងនេះនិងទទួលបានការគាំទ្រពីសំណាក់មហាជន ។ នេះជាលើកដំបូងដែលលោកបានប៉ះជា មួយស្រីស្អាត គៀត សុវណ្ណាឡាង ។ រឿងនេះដែរមានគ្រប់រស់ជាតិកំសត់ កំប្លែងនិងអភិនិហារភ័យ រន្ធត់ ជាដើមតែយ៉ាងណាមិនមានឈុតឆាកស្នេហាព្រឺព្រួចខ្លាំងនោះទេ ។

តារាចម្រៀង ណាំ ប៊ុណ្ណា​រ័ត្ន រំពឹងថា ខ្សែភាពយន្ត​ដំបូង​របស់លោក​ទទួល​ជោគជ័យ​! ( មាន​វីដេអូ )

រឿង « អមតៈ » ចំ ណាយដើមទុនថត ប្រមាណជា១១ម៉ឺនដុល្លារ ដែលគ្រោងនិងចាក់បញ្ចាំងនៅអំលុងខែសីហាខាងមុខនេះ ៕ ចេនី

តារាចម្រៀង ណាំ ប៊ុណ្ណា​រ័ត្ន រំពឹងថា ខ្សែភាពយន្ត​ដំបូង​របស់លោក​ទទួល​ជោគជ័យ​! ( មាន​វីដេអូ )តារាចម្រៀង ណាំ ប៊ុណ្ណា​រ័ត្ន រំពឹងថា ខ្សែភាពយន្ត​ដំបូង​របស់លោក​ទទួល​ជោគជ័យ​! ( មាន​វីដេអូ )តារាចម្រៀង ណាំ ប៊ុណ្ណា​រ័ត្ន រំពឹងថា ខ្សែភាពយន្ត​ដំបូង​របស់លោក​ទទួល​ជោគជ័យ​! ( មាន​វីដេអូ )តារាចម្រៀង ណាំ ប៊ុណ្ណា​រ័ត្ន រំពឹងថា ខ្សែភាពយន្ត​ដំបូង​របស់លោក​ទទួល​ជោគជ័យ​! ( មាន​វីដេអូ )