១៥សន្លឹក បង្ហាញពីឈុតសម្លៀកបំពាក់ អាពាហ៍ពិពាហ៍ ខុសៗគ្នា ប្រចាំប្រទេសមួយចំនួន ជុំវិញពិភពលោក

បរទេស៖ យើងដឹងហើយថា រាល់ទំនៀមទំលាប់ប្រពៃណីទាំងអស់ មិនថាតែពិធីបុណ្យទាន ឬពិធីមង្គលការនោះទេ តែងមានការរៀបចំខុសៗប្លែកពីគ្នា។ ក្នុងនោះសម្លៀកបំពាក់ ក៏ដើរតួយ៉ាងសំខាន់ផងដែរ ក្នុងការឆ្លុះបញ្ចាំងពីអរិយធម៌ និងវប្បធម៌ជាតិរបស់ខ្លួន ដែលអាចបង្ហាញឲ្យពិភពលោក បានដឹង បានឃើញ ពីភាពស្រស់ស្អាត និងការឲ្យតម្លៃផងដែរ។

ដោយឡែក បើនិយាយពីការរៀបចំខ្លួន ឬសម្លៀកបំពាក់ក្នុងថ្ងៃមង្គលការវិញ កូនកម្លោះ ឬកូនក្រមុំមួយចំនួន មានការតុបតែងខ្លួន ដោយគ្រងដោយសម្លៀកបំពាក់ស្អាតៗ ជាមួយនឹងពណ៌ចម្រុះគ្រប់ប្រភេទ ខណៈដែរ បណ្តាប្រទេសមួយចំនួន តម្រូវឲ្យកូនក្រមុំ គូរមុខគូរមាត់ ឬដៃជើងជាដើម ធ្វើយ៉ាងណាគោរពទៅតាម ប្រពៃណីទំនៀមទំលាប់ តាមតំបន់ ឬប្រទេសនីមួយៗ។ លើសពីនេះ ក៏មានការគ្រងនូវគ្រឿងអលង្ការ យ៉ាងស្រស់ស្អាត ឬស្បៃគ្របមុខជាដើម។

ជាមួយគ្នានេះដែរ ខាងក្រោមជាការបង្ហាញឈុតសម្លៀកបំពាក់អាពាហ៍ពិពាហ៍ ខុសៗពីគ្នា ទៅតាមប្រទេសនីមួយៗ នៅលើពិភពលោក។ ជាពិសេសផ្តោតសំខាន់ទៅលើការតុបតែងខ្លួន របស់កូនក្រមុំតែម្តង។

ចង់ដឹងថាស្រស់ស្អាតកម្រិតណានោះ ទស្សនាបណ្តុំរូបភាពខាងក្រោមនេះ ទាំងអស់គ្នា៖

#១ ប្រទេស ឥណ្ឌា

សម្លៀកបំពាក់អាពាហ៍ពិពាហ៍ គឺផ្កាឈូក ឬពណ៌ក្រហម ហើយស្រ្តីដែលបានរៀបការរួច ត្រូវមានដៅពណ៌ក្រហម នៅចំណុចកណ្តាលនៃថ្ងាស។

#២ ប្រទេស នីហ្សេរីយ៉ា

កូនក្រមុំនៅនីហ្សេរីយ៉ា ជាញឹកញាប់ ស្លៀកសម្លៀកបំពាក់ពណ៌លេចៗ (ពណ៌ឆើតឆាត ឬចែងចាំង) និងមានចងក្រណាត់សំពត់នៅ ចងរុំលើក្បាល ដែលគេហៅថា Gela ។

#៣ ប្រទេស ហ្គាណា

សម្លៀកបំពាក់ មង្គលការតាមប្រពៃណី នៅប្រទេសហ្គាណា ជាញឹកញាប់ស្រស់ស្អាតខ្លាំងណាស់ ហើយក្រុមគ្រួសារនីមួយៗ មានលំនាំក្រណាត់របស់ខ្លួន ដែលមានលក្ខណៈពិសេស សម្រាប់កូនក្រមុំ និងកូនកំលោះ ស្លៀកក្នុងថ្ងៃអាពាហ៍ពិពាហ៍។

#៤ ប្រទេស កាហ្សាក់ស្ថាន

នៅក្នុងពិធីមង្គលការ របស់ជនជាតិ កាហ្សាក់ស្ថាន ជាធម្មតាពាក់មួយមួយប្រភេទ ដល់កូនក្រមុំ ដែលគេហៅថា "Saukele" រួមជាមួយស្បៃមុខផងដែរ។

#៥ ប្រទេស អ៊ុយក្រែន

សម្លៀកបំពាក់អាពាហ៍ពិពាហ៍ គឺមានពណ៌ចម្រុះច្រើន ដែល.សបញ្ជាក់ពីភាពរស់រវើក ការរាំលេងកម្សាន្ត ការប្រកួតប្រជែង និងភាពកំប្លុកកំប្លែង។

#៦ ប្រទេស ម៉ុងហ្គោលី

នៅក្នុងពិធីមង្គលការ របស់ប្រទេស ម៉ុងហ្គោលី កូនក្រមុំនិងកូនកំលោះ ត្រូវពាក់នូវសម្លៀបំពាក់ ម្យ៉ាងដែលគេហៅថា “Deel” ។ Deel គឺជាទម្រង់នៃការសម្លៀកបំពាក់ មួយប្រភេទ ដែលត្រូវគេបានពាក់វា តាមទំនៀមទំលាប់ប្រពៃណី ជាយូរលង់ណាស់មកហើយ ដោយជនជាតិ ម៉ុងហ្គោលនិងកុលសម្ព័ន្ធពនេចរ ផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីកណ្តាលផងដែរ។

#៧ ប្រទេស ជប៉ុន

ចំពោះអាពាហ៍ពិពាហ៍បែបប្រពៃណីជប៉ុន កូនក្រមុំជាញឹកញាប់ ស្លៀកនូវសម្លៀកបំពាក់ប្រពៃណី គីម៉ូណូ ពណ៌សសុទ្ធសម្រាប់ពិធីផ្លូវការ ដែលតំណាងឲ្យភាពបរិសុទ្ធ និងភាពជាស្រីក្រមុំ។ ដោយឡែកពិធីបន្ទាប់ កូនក្រមុំអាចផ្លាស់ប្តូរទៅស្លៀកជាសម្លៀកបំពាក់ប្រពៃណី គីម៉ូណូពណ៌ក្រហមវិញ ដើម្បីជានិមិត្តរូបតំណាងឲ្យ សំណាងល្អ។

#៨ ទីក្រុង ស្កត់ឡេន (ចក្រភពអង់គ្លេស)

បុរសនៅប្រទេសស្កត ជាប្រពៃណីក្នុងពិធីមង្គលការ ស្លៀកសំពត់គិល (នៃជនជាតិអេកុស្ស)។ ឯកូនក្រមុំ យកកន្សែងរុំសក់របស់នាង ពណ៌ដូចគ្នាទៅនឹងក្រណាត់សំពត់ ដែលកូនកម្លោះស្លៀក ដោយមានសរសេរ ពីត្រកូលប្តីរបស់នាង ដែលកំពុងរៀបការជាមួយ ដើម្បីបញ្ជាក់ថា នាងបានចូលទៅរស់នៅ ក្នុងក្រុមគ្រួសារខាងប្តីរបស់នាង។

#៩ ប្រទេស រូម៉ានី

អាពាហ៍ពិពាហ៍នេះ ត្រូវបានរៀបចំឡើងដោយ ឪពុកម្តាយព្រមទាំង កូនកម្លោះនិងកូនក្រមុំ ដែលរៀបចំឡើងខុសៗគ្នា ទៅតាមទម្លាប់ រួមមានដូចជា ថ្លៃបណ្ណាការ ឬសម្លៀកបំពាក់ជាដើម។

#១០ ប្រទេស ចិន

នៅក្នុងប្រទេសចិនពណ៌ក្រហម ត្រូវបានគេចាត់ទុកថា ជានិមិត្តរូបតំណាងឲ្យ សំណាងល្អ។ ហើយពណ៌នេះផងដែរ ត្រូវបានគេជឿជាក់ថា អាចបណ្តេញវិញ្ញាណអាក្រក់ (ខ្មោច បិសាច) ចេញឲ្យឆ្ងាយផងដែរ។ ដូច្នេះវាមិនមែនជាការភ្ញាក់ផ្អើលនោះទេ ដែលពិធីមង្គលការតាមប្រពៃណីចិន តែងតែស្លៀកសម្លៀកបំពាក់ពណ៌ក្រហមនោះ។

#១១ កូនក្រមុំ ក្នុងតំបន់ Gora (ឥណ្ឌាខាងជើង)

កូនក្រមុំតម្រូវឲ្យ មានគ្របកន្សែងគ្របលើក្បាល និងមានគូរមុខ ទៅតាមទំនៀមទំលាប់ របស់ជនជាតិមួយនេះ។

#១២ ប្រជាជន យ៉ាកាន់ ស្ថិតក្នុងចំណោមក្រុមជនជាតិដើមភាគតិច មូស្លីមហ្វីពីន

អាពាហ៍ពិពាហ៍នេះ ត្រូវបានរៀបចំដោយ មាតាបិតានិងទាំងកូនក្រមុំ កូនកម្លោះ តម្រូវឲ្យគូរមុខក្នុងពិធីផងដែរ។

#១៣ ប្រទេស ហុងគ្រី

ក្នុងពិធីមង្គលការរបស់ប្រជាជន ហុងគ្រី តាមបែបប្រពៃណី, កូនក្រមុំស្លៀកសម្លៀកបំពាក់មួយប្រភេទ ដែលមានទម្រង់ជាផ្កាប៉ាក់ មានពណ៍ភ្លឺស្អាតចំនួនបីពណ៌ និងមានពាក់សំពត់ទ្រនាប់ (ដូចស្បៃ) នៅលើក្បាលផងដែរ។

#១៤ ប្រទេស ន័រវែស

នៅប្រទេសន័រវែស សម្លៀកបំពាក់រៀបការ តាមប្រពៃណីត្រូវបានគេហៅថា “Bunad” ។ ហើយសម្លៀកបំពាក់បែបនេះ ក៏អាចពាក់ចូលរួមក្នុងឱកាសពិសេស ផ្សេងៗទៀតបានផងដែរ។

#១៥ ប្រទេស ប៉េរ៉ូ

សម្លៀកបំពាក់អាពាហ៍ពិពាហ៍ បែបប្រពៃណីជាញឹកញាប់ គឺជាប្រភេទ សាច់ក្រណាត់អាវដណ្តប់សឹងជិតខ្លួន និងមានលំអរដោយមួក ពាក់លើក្បាលផងដែរ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

១៥សន្លឹក បង្ហាញពីឈុតសម្លៀកបំពាក់ អាពាហ៍ពិពាហ៍ ខុសៗគ្នា ប្រចាំប្រទេសមួយចំនួន ជុំវិញពិភពលោក
ប្រទេស ឥណ្ឌា

១៥សន្លឹក បង្ហាញពីឈុតសម្លៀកបំពាក់ អាពាហ៍ពិពាហ៍ ខុសៗគ្នា ប្រចាំប្រទេសមួយចំនួន ជុំវិញពិភពលោក
ប្រទេស នីហ្សេរីយ៉ា

១៥សន្លឹក បង្ហាញពីឈុតសម្លៀកបំពាក់ អាពាហ៍ពិពាហ៍ ខុសៗគ្នា ប្រចាំប្រទេសមួយចំនួន ជុំវិញពិភពលោក
ប្រទេស ហ្គាណា

១៥សន្លឹក បង្ហាញពីឈុតសម្លៀកបំពាក់ អាពាហ៍ពិពាហ៍ ខុសៗគ្នា ប្រចាំប្រទេសមួយចំនួន ជុំវិញពិភពលោក
ប្រទេស កាហ្សាក់ស្ថាន

១៥សន្លឹក បង្ហាញពីឈុតសម្លៀកបំពាក់ អាពាហ៍ពិពាហ៍ ខុសៗគ្នា ប្រចាំប្រទេសមួយចំនួន ជុំវិញពិភពលោក
ប្រទេស អ៊ុយក្រែន

១៥សន្លឹក បង្ហាញពីឈុតសម្លៀកបំពាក់ អាពាហ៍ពិពាហ៍ ខុសៗគ្នា ប្រចាំប្រទេសមួយចំនួន ជុំវិញពិភពលោក
ប្រទេស ម៉ុងហ្គោលី

១៥សន្លឹក បង្ហាញពីឈុតសម្លៀកបំពាក់ អាពាហ៍ពិពាហ៍ ខុសៗគ្នា ប្រចាំប្រទេសមួយចំនួន ជុំវិញពិភពលោក
ប្រទេស ជប៉ុន

១៥សន្លឹក បង្ហាញពីឈុតសម្លៀកបំពាក់ អាពាហ៍ពិពាហ៍ ខុសៗគ្នា ប្រចាំប្រទេសមួយចំនួន ជុំវិញពិភពលោក
ទីក្រុង ស្កត់ឡេន (ចក្រភពអង់គ្លេស)

១៥សន្លឹក បង្ហាញពីឈុតសម្លៀកបំពាក់ អាពាហ៍ពិពាហ៍ ខុសៗគ្នា ប្រចាំប្រទេសមួយចំនួន ជុំវិញពិភពលោក
ប្រទេស រូម៉ានី

១៥សន្លឹក បង្ហាញពីឈុតសម្លៀកបំពាក់ អាពាហ៍ពិពាហ៍ ខុសៗគ្នា ប្រចាំប្រទេសមួយចំនួន ជុំវិញពិភពលោក
ប្រទេស ចិន

១៥សន្លឹក បង្ហាញពីឈុតសម្លៀកបំពាក់ អាពាហ៍ពិពាហ៍ ខុសៗគ្នា ប្រចាំប្រទេសមួយចំនួន ជុំវិញពិភពលោក
កូនក្រមុំ ក្នុងតំបន់ Gora (ឥណ្ឌាខាងជើង)

១៥សន្លឹក បង្ហាញពីឈុតសម្លៀកបំពាក់ អាពាហ៍ពិពាហ៍ ខុសៗគ្នា ប្រចាំប្រទេសមួយចំនួន ជុំវិញពិភពលោក
ប្រជាជន យ៉ាកាន់ ស្ថិតក្នុងចំណោមក្រុមជនជាតិដើមភាគតិច មូស្លីមហ្វីពីន

១៥សន្លឹក បង្ហាញពីឈុតសម្លៀកបំពាក់ អាពាហ៍ពិពាហ៍ ខុសៗគ្នា ប្រចាំប្រទេសមួយចំនួន ជុំវិញពិភពលោក
ប្រទេស ហុងគ្រី

១៥សន្លឹក បង្ហាញពីឈុតសម្លៀកបំពាក់ អាពាហ៍ពិពាហ៍ ខុសៗគ្នា ប្រចាំប្រទេសមួយចំនួន ជុំវិញពិភពលោក
ប្រទេស ន័រវែស

១៥សន្លឹក បង្ហាញពីឈុតសម្លៀកបំពាក់ អាពាហ៍ពិពាហ៍ ខុសៗគ្នា ប្រចាំប្រទេសមួយចំនួន ជុំវិញពិភពលោក
ប្រទេស ប៉េរ៉ូ