អាវុធហត្ថទៅ​រំដោះ​ក្មេងស្រី​ដែល​ជីដូន​ធ្វើ​ទារុណកម្ម​នោះ​ហើយ​

សមត្ថកិច្ចកងរាជអាវុធហត្ថ សហការជាមួយក្រុមការងារវិទ្យុ ABC បានទៅរំដោះក្មេងស្រីរងគ្រោះដោយជីដូនធ្វើបាបនោះហើយ នៅរសៀលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៦ នេះ នៅជិតផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ
អាវុធហត្ថទៅ​រំដោះ​ក្មេងស្រី​ដែល​ជីដូន​ធ្វើ​ទារុណកម្ម​នោះ​ហើយ​
បន្ទាប់ពីទទួលបានដំណឹងពីអ្នកជិតខាងដែលផ្ដល់ព័ត៌មានថា ក្មេងស្រីរងគ្រោះទទួលរងការវាយធ្វើបាបយ៉ាងឃោឃៅពីជីដូនមានវ័យចំណាស់ចិត្តអប្រិយ សាហាវយង់ឃ្នង មិនបានគិតពីសីលទាន បែរជាសាងបាបកម្មជាមួយចៅស្រីដែលមិនមែនជាចៅបង្កើតខ្លួន អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។

ក្មេងស្រី អាយុ ៦ ឆ្នាំរូបនេះ មានឈ្មោះ ជីង គឺមានសភាពរបួសស្នាមពេញដងខ្លួន ។

អ្នកជិតខាងស្ទើរគ្រប់គ្នាបាននិយាយថា ក្មេងស្រីខាងលើត្រូវបានជីដូនបង្ខាំងទុកនៅក្នុងផ្ទះជាច្រើនឆ្នាំ វាយធ្វើបាបរហូតដល់មានស្នាមជាំពេញមុខមាត់ និង ដងខ្លួន ។ ពេលនេះសមត្ថកិច្ចកំពុងសាកសួរយាយឃោរឃៅម្នាក់ហើយនឹងចាត់ការតាមនិតិវិធីច្បាប់ ៕សុថាត់
អាវុធហត្ថទៅ​រំដោះ​ក្មេងស្រី​ដែល​ជីដូន​ធ្វើ​ទារុណកម្ម​នោះ​ហើយ​

អាវុធហត្ថទៅ​រំដោះ​ក្មេងស្រី​ដែល​ជីដូន​ធ្វើ​ទារុណកម្ម​នោះ​ហើយ​

អាវុធហត្ថទៅ​រំដោះ​ក្មេងស្រី​ដែល​ជីដូន​ធ្វើ​ទារុណកម្ម​នោះ​ហើយ​

ប្រភព៖ pmhotnews

  • អាវុធហត្ថទៅ​រំដោះ​ក្មេងស្រី​ដែល​ជីដូន​ធ្វើ​ទារុណកម្ម​នោះ​ហើយ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/24  Category:ជីវិតនិងសង្គម
Tags: