តារា​បង្ហាញ​ម៉ូដ ចាន់ គ​ង្កា​រ ក្លាយជា​តួ​ចិត្តអាក្រក់ !

6 Videos


ថ្មីៗនេះ តារាបង្ហាញម៉ូដរូបរាងតូចច្រលឹង ចាន់ គង្ការ ក៏មានឱកាសបានសម្តែងខ្សែភាពយន្តខ្នាតធំរឿង «Gail Break» ឬ «បំបែកគុក» ដែលជាសាច់រឿងបែបវាយប្រហារ និង មានឈុតឆាកសាហាវជាច្រើន ។ អ្វីដែលកត់សំគាល់នោះ ចាន់ គង្ការ សម្តែងជាតួចិត្តអាក្រក់ ។

តារា​បង្ហាញ​ម៉ូដ ចាន់ គ​ង្កា​រ ក្លាយជា​តួ​ចិត្តអាក្រក់ !

P9

តារា​បង្ហាញ​ម៉ូដ ចាន់ គ​ង្កា​រ ក្លាយជា​តួ​ចិត្តអាក្រក់ !

ស្រីស្រស់ ចាន់ គង្ការ រំពឹងថា រឿងនេះ និង មានការគាំទ្រច្រើនពីសំណាក់មហាជន ដោយសារតែខ្សែភាពយន្តមួយនេះ ជាខ្សែភាពយន្តលំដាប់ខ្នាតអន្តរជាតិ ។ ចាន់ គង្ការបានរៀបរាប់ថា នេះជាលើកដំបូងហើយសម្រាប់នាងដែលបានចូលរួមសម្តែងនៅក្នុងខ្សែភាព យន្តខ្នាតធំបែបនេះ ដែលមានការចូលរួមសម្តែងពីសំណាក់តារាល្បីៗជាច្រើនដួង សុទ្ធសឹងតែជាស្រីស្អាតមាន ដូច ជា ឌី សូនីតា ឌុច លីដា និង ស្រីស្អាតដើមទ្រូងធំកុល ដាវី ជាដើម ។

តារា​បង្ហាញ​ម៉ូដ ចាន់ គ​ង្កា​រ ក្លាយជា​តួ​ចិត្តអាក្រក់ !

នៅក្នុងសាច់រឿង តារាបង្ហាញម៉ូដ ចាន់ គង្ការ សម្តែងជាតួចិត្តអាក្រក់តែក្នុងនោះនាងសុំមិនរៀបរាប់ពីសាច់រឿងលំអិតនោះទេ។ក្រៅពីបង្ហាញនូវ ឈុតឆាកវាយប្រហារ រឿង«Gail Break» មិនមានឈុតឆាកស្នេហារោលរាលនោះទេ។ប៉ុន្តែយ៉ាងណា តារាម៉ូដែលដែលមានប្រភពមកពីខេត្តបន្ទាយមានជ័យរូបនេះមិនខ្លាចរអានិងឈុតឆាកបែបនេះឡើយ។នាងគិតថា ការសម្តែងគ្រាន់តែជាសិល្បៈមិនមែនជារឿងពិតនោះទេ ។ មិនតែប៉ុណ្ណោះតារាបង្ហាញម៉ូដចាន់ គង្ការ ចង់អោយមហាជនបើកទូលាយ ចំពោះតារាក្នុងសិល្បៈ ។ ការដាក់សម្ពាធខ្លាំងទៅលើអ្នកសិល្បៈ នាំឱ្យវិស័យសិល្បៈអន់ថយទៅវិញ ។

តារា​បង្ហាញ​ម៉ូដ ចាន់ គ​ង្កា​រ ក្លាយជា​តួ​ចិត្តអាក្រក់ !

ថ្វីត្បិតសម្តែងជាតួចិត្តអាក្រក់តែ ចាន់ គង្ការមិនបានអាក់អន់ស្រពន់ ចិត្តដោយនាងអះអាងថាមុខមាត់និងរូបរាងរបស់នាងស៊ីជាមួយតួបែបនេះ ។ ចាន់ គង្ការ រំពឹងថាសមិទ្ធិផលដំបូងរបស់នាងនិងធ្វើអោយមហាជនស្គាល់នាងកាន់តែច្រើនជាង មុន ។ ក្រៅពីតារាបង្ហាញម៉ូដ ចាន់ គង្ការ ក៏បានចូលរួមថតឃោសនាផលិតនានាជាច្រើនផងដែរ ។ នាងក៏ធ្លាប់ចេញទៅដើរម៉ូដនៅប្រទេសថៃ និងតៃវ៉ាន់។

តារា​បង្ហាញ​ម៉ូដ ចាន់ គ​ង្កា​រ ក្លាយជា​តួ​ចិត្តអាក្រក់ !

ចាន់ គង្ការ គឺជាអតីតបេក្ខនារីដែលជាប់ជាជ័យលាភីនៅក្នុងកម្មវិធីលំដាប់អន្តរជាតិ Cambodia next Top Model របស់ទូរទស្សន៍ My TV កាលពីអំឡុង ឆ្នាំ ២០១៥ ៕

                                                                           ចេនី

តារា​បង្ហាញ​ម៉ូដ ចាន់ គ​ង្កា​រ ក្លាយជា​តួ​ចិត្តអាក្រក់ !

តារា​បង្ហាញ​ម៉ូដ ចាន់ គ​ង្កា​រ ក្លាយជា​តួ​ចិត្តអាក្រក់ !