ប្រទះកាំភ្លើង និងម៉ូតូពេលទៅ​បេះ​បន្លែ​​

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច ខណៈ​នាំ​គ្នា​ដើរ​បេះ​បន្លែ​ផ្លែ​ឈើ​ក្នុង​ព្រៃ បាន​ប្រទះ​ឃើញ​កាំភ្លើង​អាកា​មួយ​ដើម និង​ម៉ូតូ​១​គ្រឿង​នៅ​ក្នុង​ព្រៃរបោះ រួច​ពួក​គាត់​បាន​រាយការណ៍​ទៅ​ប្រជា​ការពារ​ភូមិ និង​នគរបាល​ប៉ុស្តិ៍​ទៅ​ធ្វើការ​ត្រួតពិនិត្យ​នៅ​ថ្ងៃ​ទី​២១ ខែកក្កដា វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក នៅ​ក្នុងភូមិ​កា​មែន ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ ។

លោក ផា​ន ចាន់​ថន អធិការរង​នគរបាល​ស្រុក​អូរ​ជុំ​ទទួល​បន្ទុក​សន្តិសុខ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​ប្រទះ​ឃើញ​កាំភ្លើង និង​ម៉ូតូ​១​គ្រឿង​នេះ​គឺ​មាន​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​៤-៥​នាក់ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ នាំ​គ្នា​ដើរ​បេះ​បន្លែ​នៅ​ក្នុង​ព្រៃ​ដែល​មាន​ចម្ងាយ​ប្រមាណ​២០០​ទៅ​៣០០​ម៉ែត្រ ។

ពេល​នោះ​បាន​ប្រទះ​ឃើញ​កាំភ្លើង​អាកា​៤៧​មួយ​ដើម​លាក់​ទុក​នៅ​ក្នុង​ព្រៃ ហើយ ពួក​គាត់​បាន​រាយការណ៍​មក​ប្រជា​ការពារ​ភូមិ និង​នគរបាល​ប៉ុស្តិ៍​សាមគ្គី ។ បន្ទាប់​មក ក៏​មានការ​សហការ​ជាមួយ​នគរបាល​ស្រុក​អូរ​ជុំ ចុះ​ទៅ​ដល់​កន្លែង​ប្រទះ​ឃើញ​កាំភ្លើង​នោះ រួច​សមត្ថកិច្ច​បន្ត​រុករក​នៅ​ក្បែរ​កន្លែង​នោះ ក៏​ឃើញ​ម៉ូតូ​១​គ្រឿង​បន្ថែម​ទៀត ម៉ាក​ឌ្រី​ម​សេ​១០០ ពណ៌​ខ្មៅ ស៊េរី​ចាស់ អត់​ស្លាក​លេខ ។

លោក ផា​ន ចាន់​ថន បន្ត​ថា កាំភ្លើង​ដែល​រើស​បាន​នោះ​ផលិត​នៅ​អតីត​សហភាព​សូ​វៀត តែ​អត់​មាន​គ្រាប់​ទេ​មាន​តែ​បង់​ទទេ ។ សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ ជុំវិញ​ការ​ប្រទះ​ឃើញ​ម៉ូតូ និង​កាំភ្លើង​លាក់​ទុក​ក្នុង​ព្រៃ​នេះ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖  គួររំលឹកផងដែរថា កម្លាំងអាវុធក្រុងភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន់ សុភាព នាយការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថក្រុង និងលោក ជឹម រីទ្ធី មេបញ្ជាការអាវុធហត្ថខណ្ឌ ព្រមទាំងមានការ សម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

កាលពីម៉ោង៩៖២០នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ បានបើកប្រតិបត្តិការចុះឆែកឆេរ បន្ទប់ជួលមួយកន្លែងស្ថិតក្នុង ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក២កញ្ចប់ធំ ទម្ងន់ជិត មួយគីឡូក្រាម អាវុធខ្លីមួយដើម គ្រាប់៦គ្រាប់ និងសម្ភារៈមួយចំនួនទៀត ចំណែកជនជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានរត់គេចខ្លួនមុនពេលកម្លាំង អាវុធហត្ថទៅដល់។

បច្ចុប្បន្នវត្ថុតាងត្រូវបានកម្លាំងជំនាញ យកទៅរក្សាទុក និងដើម្បីធ្វើការស្រាវជ្រាវរក ក្រុមជនសង្ស័យមកផ្ដន្ទាទោស តាមច្បាប់៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រទះកាំភ្លើង និងម៉ូតូពេលទៅ​បេះ​បន្លែ​​

ប្រទះកាំភ្លើង និងម៉ូតូពេលទៅ​បេះ​បន្លែ​​

ប្រទះកាំភ្លើង និងម៉ូតូពេលទៅ​បេះ​បន្លែ​​

ប្រទះកាំភ្លើង និងម៉ូតូពេលទៅ​បេះ​បន្លែ​​