Jose Mourinho ដាក់​បម្រាម​កីឡាករ​ខ្លួន​មិន​ឲ្យ​លេង​ Pokemon Go

បច្ចុប្បន្នហ្គេមដ៏ល្បីដែលមានឈ្មោះថា Pokemon Go កំពុងធ្វើឲ្យមនុស្សជាច្រើនដែលលេងវាចាប់ផ្ដើមញៀនខ្លាំងនឹងចំណាយពេលយ៉ាងច្រើនដើម្បីលេងវា ។ យ៉ាងណាថ្មីៗនេះគ្រូបង្វឹករបស់ក្លឹប Man Utd គឺលោក Jose Mourinho ត្រូវបានគេដឹងថាមានគម្រោងដាក់បម្រាមកីឡាកររបស់ខ្លួនដើម្បីផ្អាកការលេងហ្គេម Pokemon Go មួយរយៈ ។

ដោយយោងតាមប្រភពពីក្លឹប Man Utd បានប្រាប់ Daily Star ថា « Jose Mourinho មានភាពស្និទ្ធស្នាលជាមួយកីឡាករក៏ដូចជាបុគ្គលិកទាំងអស់នៅក្នុងក្លឹប ។ តែយ៉ាងណាបច្ចុប្បន្ន Jose កំពុងព្រួយបារម្ភរឿងមួយគឺកីឡាករមួយចំនួនបានចំណាយពេលខ្លួនច្រើនក្នុងការលេង Pokemon Go » ។

ប្រភព ដដែលបន្តថា « ដូចនេះលោក Jose គ្រោងដាក់បម្រាមដល់កីឡាកររបស់ខ្លួនឲ្យផ្អាកក្នុងការលេងហ្គេមមួយនេះមុនការប្រកួតមកដល់២ថ្ងៃ ដើម្បីយកចិត្តទុកដាក់លើតិចនិកនៃការប្រកួតអោយបានល្អ » ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Jose Mourinho ដាក់​បម្រាម​កីឡាករ​ខ្លួន​មិន​ឲ្យ​លេង​ Pokemon Go已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/24  Category:វីដេអូ
Tags: