លីគ​ល្ងាច​នេះ​ ការពារ​ជាតិ​ ទទួល​ ​វេស្ទើន​ នៅ​ស្តាត​ចាស់​

​​ក្រុម​បាល់ទាត់​ក្រសួង​ការពារ​ជាតិ នឹង​ត្រូវ​ស្វាគមន៍​ក្រុម​បាទ​តារាង​ វេស្ទើន​ភ្នំពេញ​​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​កម្ពុជា​នា​ម៉ោង ៣:៣០​​នាទី​ល្ងាច​នេះ​នៅ​ស្តាតចាស់ ​ជា​ការ​ប្រកួត​​បង្គ្រប់​សប្ដាហ៍​ទី​១៣ របស់​ទ័ព និង​សប្ដាហ៍​ទី​ ១២​របស់​​វេស្ទើន​ ​ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ BTV។

 

លីគ​ល្ងាច​នេះ​ ការពារ​ជាតិ​ ទទួល​ ​វេស្ទើន​ នៅ​ស្តាត​ចាស់​

 

​ក្រុម​ក្រសួង​ការពារ​ជាតិ​កំពុង​ត្រូវ​​​ការ​​ពិន្ទុ​ជា​ចាំបាច់​​ ដើម្បី​តាម​ប្រកៀក​ពិន្ទុ​ក្រុម​​កំពូល​តារាង​ បឹង​កេត​អង្គរ​។ ​ក្រុម​​មួយ​នេះ​បាន​ដាក់​គោល​ដៅ​យ៉ាង​​ច្បាស់​ ក្នុងការ​​ប្រមាញ់​យក​ពាន​​​លីគ​កំពូល​កម្ពុជា ​មួយ​ទៀត​ បន្ទាប់​ពី​ពួក​គេ​ទើប​​​ឈ្នះ​ពាន Hun Sen Cup 2016 កាល​ពី​ពេល​ថ្មី​ៗ​នេះ។

 

​ចំណែក​វេស្ទើន​វិញ​កំពុង​ស្ថិត​នៅ​តំបន់​កាត់​ចោល​ (បាត​​តារាង) ។ ការ​ជួប​គ្នា​រវាង​ការពារ​ជាតិ​ និង​វេស្ទើន​​ល្ងាច​នេះ​ ប្រាកដ​ណាស់​ម្ចាស់​ផ្ទះ​ ទ័ព​​​នឹង​មាន​ប្រៀប​ជាង។ ​ក្រុម​​ពីរ​នេះ​កាល​ជួប​គ្នា​ជើង​ទី១ ក្រសួង​ការពារ​​ជាតិ​បាន​លត់​វេស្ទើន​យ៉ាង​ចាស់​ដៃ​ ៥-១ ​នៅ​កីឡដ្ឋាន​វេស្ទើន​។

 

​ចាំ​អ៊ុត​មើល​ទាំង​អស់​គ្នា​ថា​​តើ​ល្ងាច​នេះ​ ទ័ព​អាច​លត់​វេស្ទើន​ក្នុង​ដី​​ខ្លួន​ឯង​បាន​អត់?

 
អត្ថបទ៖ ស្រី​ សុវណ្ណដារ៉ា​​​​