ព្រឹក​នេះ​តារា​ឆ្នើម​ ប្រាក់ មុន្នីឧត្តម​ ភ្ជាប់​ពាក្យ​​នឹង​មិត្ត​ស្រី​ដ៏​ស្រស់​សោភា​

តារា​ឆ្នើម​ជម្រើស​ជាតិ​កម្ពុជា​ និង​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ប្រាក់ មុន្នីឧត្តម​ បាន​រៀប​ចំ​ពិធី​ភ្ជាប់​ពាក្យ​ជា​មួយ​មិត្ត​ស្រី​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន​ហើយ​ដែល​ពិធី​នេះ​ទើប​រៀប​ចំ​​នា​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​២៤​ ខែ​កក្កដា​ នេះ​។

 

ព្រឹក​នេះ​តារា​ឆ្នើម​ ប្រាក់ មុន្នីឧត្តម​ ភ្ជាប់​ពាក្យ​​នឹង​មិត្ត​ស្រី​ដ៏​ស្រស់​សោភា​ ប្រាក់ មុន្នីឧត្តម និង​ប្រាក់ ស្រី​រ័ត្ន (រូបថត៖ ប្រាក់ មុន្នីឧត្តម)

 

តាម​​ការ​ឲ្យ​​ដឹង​ពី​លោក សំ វ៉ាន់ដេត គ្រូ​បង្វឹក​ព្រះ​ខ័នរាជ​ស្វាយរៀង​​ថា ប្រាក់​ មុន្នីឧត្តម រៀប​ចំ​ពិធី​ភ្ជាក់​ពាក្យ​នៅ​ព្រឹក​នេះ​ជា​មួយ​នារី​ដ៏​ស្រស់​ស្អាត​ឈ្មោះ ប្រាក់ ស្រីរ៏័ត្ន។​ ពួក​គេ​បាន​រៀប​ចំ​ពិធី​ភ្ជាប់​ពាក្យ​នៅ​ខណ្ឌ​ឬស្សីកែវ រាជ​ធានី ភ្នំពេញ។

 

ព្រឹក​នេះ​តារា​ឆ្នើម​ ប្រាក់ មុន្នីឧត្តម​ ភ្ជាប់​ពាក្យ​​នឹង​មិត្ត​ស្រី​ដ៏​ស្រស់​សោភា​ប្រាក់ មុន្នីឧត្តម​លេខ​៧

 

លោក​គ្រូ​បង្វឹក​​ក្រុម​ព្រះ​ខ័នរាជ​ស្វាយរៀង​បាន​បញ្ជាក់​ទៀត​ថា តាម​ការ​គ្រោង​ទុក ប្រាក់ មុន្នីឧត្តម​​ ​នឹង​រៀប​ចំ​មង្គល​ការ​ជា​មួយ​គូ​ដណ្តឹង​នៅ​ថ្ងៃ​ទី​​២២​ ខែ​មករា ឆ្នាំ​២០១៧​ខាង​មុខ​នេះ។

 

នារី​ដ៏​ស្រស់​សោភា ប្រាក់ ស្រីរ័ត្ន និង​ ប្រាក់ មុន្នីឧត្តម ត្រូវ​បាន​គេ​ដឹង​ថា មាន​ទំនាក់ទំនង​គ្នា​យូរ​ហើយ​ ហើយ​កីឡាករ​រូប​គេ​នេះ​ក៏​មិន​លាក់​លៀម​ចំពោះ​ស្នេហា​ដ៏​ស្មោះ​ស្ម័គ្រ​​របស់​គេ​ដែរ​​ដោយ​បាន​បង្ហោះ​​រូប​ថត​​​​ស្និទ្ធស្នាល​​ជា​មួយ​​គ្នា​នៅ​លើ Facebook ​ជា​សាធារណៈ​ថែម​ទៀត​ផង៕​

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​