សពលោកបណ្ឌិត កែម ឡី ដង្ហែចេញពីវត្តចាស់ ឆ្ពោះទៅភូមិឋានកំណើតរបស់លោក នាខេត្តតាកែវ

សពលោកបណ្ឌិត កែម ឡី ដង្ហែចេញពីវត្តចាស់ ឆ្ពោះទៅភូមិឋានកំណើតរបស់លោក នាខេត្តតាកែវ

រាជធានីភ្នំពេញ៖ សពរបស់លោកបណ្ឌិត កែម ឡី ត្រូវបានគណៈកម្មការរៀបចំបុណ្យសព ដង្ហែចេញពីកន្លែងតម្កល់ នៅក្នុងវត្តចាស់ ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តាមរថយន្តយកទៅបញ្ចុះ នៅស្រុកកំណើតរបស់លោក ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវនៅម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី ២៥ ខែកក្កដានេះ។

សេចក្តីរាយការណ៍នៅពិធីដង្ហែរសពបានអោយដឹងថា  ក្បូនដង្ហែសពរបស់ លោកបណ្ឌិត កែម ឡី នៅព្រឹកនេះ គេឃើញមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ប្រជាពលរដ្ឋ ដោយធ្វើដំណើរតាមរថយន្ត និងម៉ូតូផងដែរ។គិតមកដល់ពេលថ្ងៃដង្ហែនេះ រយៈពេល១៥ថ្ងៃគត់ ដែលសពរបស់លោកបណ្ឌិត កែម ឡី ត្រូវបានតម្កល់នៅវត្តចាស់ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ។ គួររំលឹកថា លោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់ នៅក្នុងស្តាម៉ាត នៃស្ថានីយ៍សាំងកាលតិច ស្ថិតនៅស្តុបបូកគោ ខណ្ឌចំការមន កាលពីម៉ោង៨៖៥០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ខណៈលោកកំពុងអង្គុយទទួលទានកាហ្វេក្នុងស្តាម៉ាត។ មរណភាពរបស់លោក បានធ្វើឱ្យប្រជាពលរដ្ឋ ភាគច្រើនសម្តែងការសោកស្តាយយ៉ាងខ្លាំង ហើយថ្កោលទោសនូវអំពើឃាតកម្មនេះ ៕

សពលោកបណ្ឌិត កែម ឡី ដង្ហែចេញពីវត្តចាស់ ឆ្ពោះទៅភូមិឋានកំណើតរបស់លោក នាខេត្តតាកែវ សពលោកបណ្ឌិត កែម ឡី ដង្ហែចេញពីវត្តចាស់ ឆ្ពោះទៅភូមិឋានកំណើតរបស់លោក នាខេត្តតាកែវ សពលោកបណ្ឌិត កែម ឡី ដង្ហែចេញពីវត្តចាស់ ឆ្ពោះទៅភូមិឋានកំណើតរបស់លោក នាខេត្តតាកែវ សពលោកបណ្ឌិត កែម ឡី ដង្ហែចេញពីវត្តចាស់ ឆ្ពោះទៅភូមិឋានកំណើតរបស់លោក នាខេត្តតាកែវ សពលោកបណ្ឌិត កែម ឡី ដង្ហែចេញពីវត្តចាស់ ឆ្ពោះទៅភូមិឋានកំណើតរបស់លោក នាខេត្តតាកែវ