Pokémon Go នឹង​ទៅ​ដល់​ប្រទេស​ថៃ​នៅ​ខែ​កញ្ញា​ខាងមុខ

ក្រុមហ៊ុន​ទូរគមនាគមន៍ True Corp Pcl គ្រោង​​នឹង​បើក​​ហ្គេម​​ទូរសព្ទ​ដៃ​កំពុង​ពេញ​និយម Pokémon Go ក្នុង​ប្រទេស​ថៃ​ក្នុង​ខែ ​កញ្ញា​ ខាង​មុខ​នេះ។ នេះ​បើ​តាម​នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​ប្រាប់​ឲ្យ​ដឹង។

 

Pokémon Go នឹង​ទៅ​ដល់​ប្រទេស​ថៃ​នៅ​ខែ​កញ្ញា​ខាងមុខ
Suphachai Chearavanont នាយក​ប្រតិបត្តិ True Corp Pcl បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ការ​បើក​ហ្គេម​នេះ​ឡើង​នឹង​ត្រូវ​ធ្វើឲ្យ​​ងាយស្រួល តាម​​ការ​ប្រជុំ​របស់​ក្រុមហ៊ុន ​​ដែល​ជា​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​ទទួល​បាន​​អាជ្ញាប័ណ្ណ​គ្រប់គ្រង​ហ្គេម ​ Pokémon Go និង​ពង្រីក​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​ថៃ​ ដែល​ជា​ទីផ្សារ​ហ្គេម​ទូរស័ព្ទ​មួយ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

 

នាយក​ប្រតិបត្តិ​ខាងលើ​បាន​បន្ថែម​ថា ចំពោះ​ថ្ងៃ​ច្បាស់​លាស់​នៃ​ការ​បើក​​ឲ្យ​លេង Pokémon Go​ ក្នុង​ប្រទេស​ថៃ​នឹង​ត្រូវ​សម្រេច​ដោយ​ក្រុមហ៊ុន Nintendo របស់​ជប៉ុន​ដែល​ជា​អ្នក​ផលិត​ហ្គេម​នេះ​ឡើង។ ហ្គេម​នេះ​នឹង​អាច​ download ដោយ​សេរី​៕

 

Pokémon Go នឹង​ទៅ​ដល់​ប្រទេស​ថៃ​នៅ​ខែ​កញ្ញា​ខាងមុខ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ coconuts