ខណៈនេះ​ ក្បួនដង្ហែសព​លោកកែម ឡី ​ដល់រង្វង់មូលចោមចៅហើយ

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងថា ​នៅវេលាម៉ោង១១និង០៥នាទី​ថ្ងៃត្រង់ថ្ងៃទី២៤ កក្កដានេះ ក្បាលក្បួនសង្ហែសព​លោកបណ្ឌិត កែម ឡី ​បានទៅដល់រង្វង់មូលចោមចៅហើយ​ និងកំពុងបន្តដំណើរយឺតៗ ​ដោយមានមនុស្សអម​ដង្ហែសងខាង​ផ្លូវឆ្ពោះទៅផ្លូវជាតិលេខ៣ ​បន្តទៅទីតំាងបញ្ចុះសពលោក​នៅក្នុងភូមិតាកុប​ ឃុំលាយបូរ​ ស្រុកត្រំាកក់ ខេត្តតាកែវ ៕