ខណៈ​នេះ ភ្លើង​កំពុង​បំផ្លាញ​ផ្ទះ​នៅ​សង្កាត់​ទន្លេបាសាក់

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា នៅ​វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា​នេះ ផ្ទះ​មួយ​ខ្នង​បាន​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នៅ​តាម​បណ្តោយ​ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​ពេល​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​៥​គ្រឿង​កំពុង​អន្តរាគមន៍​បាញ់​ពន្លត់​អគ្គិភ័យ​ដែល​មិន​ទាន់​ដឹង​ពី​មូលហេតុ​នេះ​នៅឡើយ ៕