អគ្គិភ័យ​នៅ​សង្កាត់​ទន្លេបាសាក់​រលត់​ហើយ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា អគ្គិភ័យ​ដែល​ឆាបឆេះ​ផ្ទះថ្ម​មួយ​ខ្នង​នៅ​តាម​បណ្តោយ​ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​នោះ បាន​រលត់​ទាំងស្រុង​ហើយ​នៅ​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា​នេះ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា អគ្គិភ័យ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ហើយ​ថា​ទំហំ​នៃ​ការ​ខូចខាត​ដោយសារ​អគ្គិភ័យ​នេះ​មាន​តិចតួច​ប៉ុណ្ណោះ ៕