Qingdao ជាទី​ក្រុង​គួរ​ឱ្យ​ចង់​រស់នៅ​បំផុត​របស់​ប្រទេស​ចិន

ក្រុង Qingsao ស្ថិត​នៅ​ភាគ​ខាងត្បូង​ខេត្ត  Shan Dong ជា​ក្រុង​ទេសចរណ៍​ស្រស់​ស្អាត​បំផុត​ក្នុង​ប្រទេស​ចិន ។ ទីក្រុង​នោះ​មាន​ស្ថាបត្យកម្ម​តាម​បែប​អឺរ៉ុប​នៅ​ពាសពេញ ព្រោះ​អតីតកាល​ធ្លាប់ ស្ថិត​ក្រោម​អាណានិគម​របស់​អា​ល្លឺ​ម៉​ង់ និង​ជប៉ុន ។ ទីក្រុង Qingsao  មាន​អាកាសធាតុ​ល្អ សីតុណ្ហភាព​ស្ទើរតែ​ពេញ​មួយ​ឆ្នាំ​ប្រហែល​១២​អង្សា​សេ និង​មាន​ខ្យល់​បោកបក់​ពី​មហាសមុទ្រ​ល្ហៀ​ក​ល្ហើយ ។

អ្នកក្រុង Qingsao ជា​អ្នក​ឧស្សាហ៍​ព្យាយាម​ចំពោះ​ការងារ ធ្វើ​ឱ្យ​ទីក្រុង​មានការ​រីក​ចម្រើន​ក្នុង​អំឡុង​១០០​ឆ្នាំ​កន្លង​មក ទាំង​ផ្នែក​សេដ្ឋ​ក​កិច្ច ជីវភាព​រស់នៅ និង​បរិស្ថាន ។ ដូច្នោះ​ហើយ Qingsao ទទួល​រហស្សនាម​ថា ជា «​ប្រទេស​ស៊្វី​ស នៅ​ភាគ​ខាងកើត​» ។

តាម​របាយការណ៍​ពី​ការ​រៀប​ចំណាត់ថ្នាក់​ក្រុង ធំ​ៗ​ទាំង​៤០​របស់​ចិន ឃើញ​ថា ក្រុង Qingsao ស្ថិត​នៅ​លំដាប់​ទី​១ ជាទី​ក្រុង​គួរ​ឱ្យ​ចង់​រស់នៅ​ដោយ​មាន​សុវត្ថិភាព ធម្មជាតិ និង​បរិស្ថាន​ល្អ ។ នៅ​មាន​៤​ក្រុង​ទៀត​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ល្អ គឺ​ក្រុង  Kunming, Sanya, Dalian និង  Weihai ។ ចំណែក​ក្រុង​មានការ​ពេញ​និយម​រស់នៅ ស្ថិត​ក្នុង​ចំណាត់​ថ្នាក់ទាប​បំផុត គឺ​ប៉េ​កាំ​ង​, ណា​ន​ឆាង​, ថៃ​យួន​, ហា​ប៊ី​ន និង​ក្វា​ង​ចូ​វ ។ ហេតុផល​ដែល​ក្រុង​ប៉េ​កាំ​ង​ស្ថិត​ក្នុង​លំដាប់​ចុង​ក្រោយ​គេ ព្រោះ​បរិយាកាស​នៅ​ក្នុង​ទីក្រុង​ពោរពេញ​ដោយ​ការ​កកស្ទះ​ចរាចរណ៍ និង​អាកាសធាតុ​មាន​ជាតិពុល ៕