អ្នកចាត់ការ U16​ថៃ​៖ ប្រកួត​លើ​ទីលាន​ស្មៅ​កម្ពុជា មិត្ត​ភាពជា​រឿង​ទីមួយ ចាញ់​ឬ​ឈ្នះ​ជា​រឿង​ទី​ពីរ​ និពន្ធដោយ : ថ្មីៗ       July-24-2016, 11:15 am         232

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អ្នកចាត់ការ U16​ថៃ​៖ ប្រកួត​លើ​ទីលាន​ស្មៅ​កម្ពុជា មិត្ត​ភាពជា​រឿង​ទីមួយ ចាញ់​ឬ​ឈ្នះ​ជា​រឿង​ទី​ពីរ​​ការប្រកួត​ពាន​ដណ្ដើម​ចំណាត់ថ្នាក់​ទី​បី នៃ​ព្រឹត្តិការណ៍ AFF U16 Championship រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៦​ឆ្នាំ និង​ក្រុម​ជម្រើសជាតិ​ថៃ​អាយុ​ក្រោម​១៦​ឆ្នាំ ដោយ​បញ្ចប់ទៅ​ជាមួយនឹង​លទ្ធផល​ក្រុមយុវជន​ថៃ យកឈ្នះ​កម្ពុជា ៣​ទល់​០ ។ ការប្រកួត​នេះ គេ​សង្កេតឃើញ​មានការ​ប៉ះទង្គិច​ច្រើនលើកច្រើនសារ​រវាង​កីឡាករ​ទាំងសងខាង​។​

​ទាក់ទិន​នឹង​ការប៉ះទង្គិច​រវាង​កីឡាករ និង​កីឡាករ​ក្នុងពេល​ប្រកួត គ្រូបង្វឹក​ជម្រើសជាតិ​ក​ម្ពុ​ជា​អាយុ​ក្រោម​១៦​ឆ្នាំ លោក Inoue Kazunouri បាន​និយាយថា លោក​រន្ធត់​អ្វីដែល​កើត​ឡើងលើ​ទីលាន​។ លោក​បន្តថា ការប៉ះទង្គិច​កើតឡើង​ពេល​កីឡាករ​ដណ្ដើម​បាល់​គ្នា ហើយ​តវ៉ា​គ្នា​ទៅវិញទៅមក ព្រោះ​ជាការ​ប្រកួត​ដណ្ដើមយក​ចំណាត់ថ្នាក់​លេខ​បី ។

​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះ​បញ្ជាក់ទៀតថា នៅ​ជប៉ុន ក្នុងការ​ប្រកួត​ដែល​កីឡាករ​មាន​អាយុ​ស្របាល​គ្នា គឺ​គេ​លេង​ស្ងប់ និង​លេង​មិន​ឈ្លោះ​គ្នា​ទេ​។ ប៉ុន្តែ​វា​មាន​ស្ថានភាព​ច្រើន​ក្នុង​ការលេង អ្វី​គួរ​ធ្វើ​គឺ​គោរព​ច្បាប់​ក្នុង​ការលេង​។ ជាមួយគ្នានេះ លោក Inoue ក៏បាន​លើកឡើង​ពី​ចំណុចខ្សោយ​របស់​កីឡាករ​កម្ពុជា​ផងដែរ​។ លោក​ថា ចំណុចខ្សោយ​កីឡាករ​កម្ពុជា គឺ ទិច​និ​ច និង​រូបរាងកាយ​របស់​កីឡាករ ដែលមាន​មាធ​តូច ហើយ​ដែល​ត្រូវ​ដោះស្រាយ​។  

​ជុំវិញ​ការប៉ះទង្គិច​នេះដែរ គ្រូបង្វឹក​ក្រុម​ជម្រើស​ថៃ លោក Chaiyong Khumphiam និយាយ​ដែរ​ថា វា​អាស្រ័យ​លើ​អាជ្ញាកណ្ដាល ក្នុងការ​គ្រប់គ្រង​ភាព​តានតឹង កុំ​ឲ្យ​មានការ​កើនឡើង​។ ចំណែកឯ​អ្នកចាត់ការ​ទូទៅ​ក្រុម​ថៃ លោក Worapoj Yasadatt បញ្ជាក់ថា ក្រុម​របស់លោក​មក​ក​ម្ពុ​ជា គឺ​តំណាង​ឲ្យ​ប្រទេស​ថៃ ហើយ​ទីមួយ​នោះ គឺ​មក​ដើម្បី​មិត្តភាព ឯការ​ចាញ់​ឬ​ឈ្នះ​ជា​រឿង​ទី​ពីរ​។ 

​អ្នកចាត់ការ​រូបនេះ​បន្តទៀតថា ថៃ​និង​ក​ម្ព​ជា ជា​មិត្តភក្តិ​ល្អ​និង​ជា​អ្នកជិតខាង​។ ហើយ​បន្ទាប់ពី​ការប្រកួត​ចប់ កីឡាករ​និង​កីឡាករ ស្គាល់គ្នា​និង​ចូលចិត្ត​គ្នា ព្រោះ​កីឡាករ​កម្ពុជា ធ្លាប់​ទៅ​ប្រកួត​ជាមួយ​ថៃ​។ យ៉ាងណាក្ដី លោក Worapoj អះអាងថា​៖«​យើង​ក៏ត្រូវ​ពិចារណា​ពី​យុត្តិធម៌​ដែរ តែ​ខ្ញុំ​ក៏​មិនអាច​និយាយថា ការប្រកួត​នេះ Fair Play ឬ​អត់​ដែរ ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​ឲ្យ​យ​កូនក្រុម​ប្រកួត​ដោយ​លេង​Fair Play ។ ហើយ​អ្វីដែល​ខ្ញុំ​និយាយបាន គឺ​ប្រជាជន​ថៃ ស្រលាញ់​កម្ពុជា​»​។ 

​លើសពីនេះ អ្នកចាត់ការ​ក្រុម​ថៃ ក៏បាន​សរសើរ​អ្នកគាំទ្រ​កម្ពុជា ថា​មាន​រីកចម្រើន​ក្នុង​ចូលរួម​លើកទឹកចិត្ត​កីឡាករ ។ លោក Worapoj ថា បើទោះជា​មានការ​ប៉ះទង្គិច​គ្នា និង​សកម្មភាព​ខ្លះ​ក៏ដោយ តែ​ពួកគេ​នៅតែមាន​ស្នាមញញឹម​ចំពោះ​ក្រុម​ថៃ ព្រោះ​វា​តែ​ជាការ​ប្រកួត ៕