ជា​លើក​ដំបូង​ដែល​ អាមេរិក​ មាន​ទារក​កើត​មក​ឆ្លង​ជំងឺ​ Zika​

ទារកដែលទើបកើតមានជំងឺ Zika ត្រូវបានគេរាយការណ៍ជាលើកដំបូង ក្នុងទីក្រុង ញីវយ៉ក សហរដ្ឋអាមេរិក ក្រោយពីម្ដាយរបស់ទារកនោះ បានធ្វើដំណើរទៅកាន់តំបន់មានការឆ្លងរាលដាលជំងឺ Zika មន្ត្រី មិនបង្ហាញអត្តសញ្ញាណរបស់ម្ដាយ និងទារកឡើយ ។ រហូតមកដល់ពេលនេះ ទីក្រុង ញីវយ៉ក មានអ្នកឆ្លងជំងឺ Zika ចំនួន ៣៤៦ ករណី ក្នុងនោះ ៤ ករណី ឆ្លងតាមការរួមភេទ និងមានទារកឆ្លងពីម្ដាយជាលើកដំបូងក្នុងទីក្រុង ញីវយ៉ក ។

ជា​លើក​ដំបូង​ដែល​ អាមេរិក​ មាន​ទារក​កើត​មក​ឆ្លង​ជំងឺ​ Zika​

មន្ត្រីសុខាភិបាល សហរដ្ឋអាមេរិក បញ្ជាក់ថា ការឆ្លងជំងឺ Zika ទៅកាន់ស្ត្រីមានគភ៌ អាចបណ្ដាលឲ្យទារកកើតមកមានក្បាលតូចខុសពីប្រក្រតី ដោយសារខួរក្បាលរបស់ទារកមានការលូតលាស់យឺត ។ មជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺឆ្លងនៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា នៅទូទាំងសហរដ្ឋអាមេរិក មានទារក ១២ នាក់ ឆ្លងជំងឺនេះ ហើយមានក្បាលតូចខុសពីធម្មតា និងស្ត្រីជាង៤០០ នាក់ បានផ្ទុកមេរោគ Zika ។

មន្ត្រីសុខាភិបាល កំពុងធ្វើការជាមួយមជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺឆ្លង សិក្សាទៅលើជំងឺ Zika ក្រោយពីពលរដ្ឋអាមេរិកពីរនាក់ ត្រឡប់មកពីតំបន់ដែលមានការឆ្លងរាលដាលជំងឺនេះ ហើយត្រូវបានពិនិត្យឃើញផ្ទុកមេរោគ Zika ។ ជំងឺ Zika ឆ្លងរាលដាលខ្លាំង ក្នុងប្រទេស ប្រេស៊ីល ដែលរហូតមកដល់ពេលនេះ មានអ្នកឆ្លងជំងឺជាង ១៦០០ ករណី ហើយត្រូវបានគេចាត់ទុកថា ជាជំងឺដែលឆ្លងពីម្ដាយទៅទារក ។
ជា​លើក​ដំបូង​ដែល​ អាមេរិក​ មាន​ទារក​កើត​មក​ឆ្លង​ជំងឺ​ Zika​

ប្រភព៖ kqube

  • ជា​លើក​ដំបូង​ដែល​ អាមេរិក​ មាន​ទារក​កើត​មក​ឆ្លង​ជំងឺ​ Zika​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/24  Category:ជីវិតនិងសង្គម
Tags: