Ronaldo ទៅ​ទស្សនា​សារមន្ទីរ​របស់​​ខ្លួន ក្រោយ​កែលំអ​ឡើង​វិញ

តារា​ឆ្នើម​របស់​ក្រុម​ស្ដេច​ស Real Madrid  កីឡាករ​ Cristiano Ronaldo បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ទស្សនកិច្ច​សារមន្ទីរ​របស់​​ខ្លួន ក្នុង​ប្រទេស​កំណើត​ប្រទេស​ព័រទុយហ្គាល់ លើ​កោះ Madeira  ។

 

Ronaldo ទៅ​ទស្សនា​សារមន្ទីរ​របស់​​ខ្លួន ក្រោយ​កែលំអ​ឡើង​វិញ

 

ប្រធាន​ក្រុម​ដែល​ទើប​​ជួយ​ព័រទុយហ្គាល់​លើក​ពាន​ Euro ជា​លើក​ដំបូង​នេះ​ បាន​បើក​សារមន្ទីរ​ផ្ទាល់​ខ្លួន​តាំង​ពី​ឆ្នាំ​២០១៣ ដើម្បី​​រក្សា​វត្ថុ​ដែល​ជា​ភាព​ជោគជ័យ​ក្នុង​អាជីព​ ប៉ុន្តែ​សារមន្ទីរ​នេះ​ទើប​តែ​កែលំអ​ឡើង​វិញ​ និង​បើក​ឲ្យ​ចូល​កាល​ពី​ថ្ងៃ​ទី​១ ខែ កក្កដា។

 

ក្នុង​សារមន្ទីរ​​កីឡាករ​វ័យ​៣១​ឆ្នាំ​បាន​ដាក់​តាំង​​​របស់​សំខាន់​ៗ​របស់​ខ្លួន​ជា​ច្រើន​ដូច​ជា ​មេដាយ​ និង​ពាន Champions League, La Liga និង Premier League ​រូប​ក្រមួន ក៏​ដូច​ជា​អាវ​ និង​ស្បែកជើង​​ផ្សេង​ៗ​ទៀត។ ទីតាំង​នៃ​សារមន្ទីរ​នេះ​ក៏​នៅ​ជិត​រូប​សំណាក់​សំរឹទ្ធិ​របស់ Ronaldo ក្នុង​ទីក្រុង Funchal ហើយ​ក៏​នៅ​ជិត​សណ្ឋាគារ​របស់​កីឡាករ​រូប​នេះ​ដែរ៕

 

Ronaldo ទៅ​ទស្សនា​សារមន្ទីរ​របស់​​ខ្លួន ក្រោយ​កែលំអ​ឡើង​វិញ

 

Ronaldo ទៅ​ទស្សនា​សារមន្ទីរ​របស់​​ខ្លួន ក្រោយ​កែលំអ​ឡើង​វិញ

 

Ronaldo ទៅ​ទស្សនា​សារមន្ទីរ​របស់​​ខ្លួន ក្រោយ​កែលំអ​ឡើង​វិញ

 

Ronaldo ទៅ​ទស្សនា​សារមន្ទីរ​របស់​​ខ្លួន ក្រោយ​កែលំអ​ឡើង​វិញ

 

Ronaldo ទៅ​ទស្សនា​សារមន្ទីរ​របស់​​ខ្លួន ក្រោយ​កែលំអ​ឡើង​វិញ

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព​៖ mirror