ហួរ ឈី​កាង និង​ គួ​ក ជី​ង​ជី​ង ជា​គូស្នេហ៍​ដែលមាន​ភាពល្អូកល្អិន​បំផុត​

6 Videos


កាលពីពេលថ្មីៗនេះគូស្វាមីភរិយាលោក ហួរ ឈីកាង ហៅ ( Kenneth Fok ) ដែលជាអ្នកជំនួញដែលមានទ្រព្យស្តុកស្តម្ភនៅហុងកុង និងនាង គួក ជីងជីង ដែលបានធ្វើដំណើរទាំងក្រៅប្រទេស និង ពាសពេញក្នុងប្រទេសចិន នោះពេលថតកម្មវិធី «ដំណើរលឿនទៅមុខ» រដូវកាលទី ៣ ដើម្បីចាក់ផ្សាយនៅក្នុងស្ថាននីយ៍ទូរទស្សន៍ផ្កាយរណបស៊ិនចិន បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការកោតសរសើរដល់នាង គួក ជីងជីង ថាពិតជាឧត្តមភរិយាដែលចេះថ្នាក់ថ្នមប្តី និង បង្កភាពល្អូកល្អឺនគួរឲ្យស្រឡាញ់ ។

ហួរ ឈី​កាង និង​ គួ​ក ជី​ង​ជី​ង ជា​គូស្នេហ៍​ដែលមាន​ភាពល្អូកល្អិន​បំផុត​

P9

ហួរ ឈី​កាង និង​ គួ​ក ជី​ង​ជី​ង ជា​គូស្នេហ៍​ដែលមាន​ភាពល្អូកល្អិន​បំផុត​

ម្យ៉ាងទៀតចាប់តាំងតែពីកម្មវិធី«ដំណើរលឿនទៅមុខ» រដូវកាលទី ១ និង ទី ២ បានចាក់ផ្សាយនៅក្នុងទូរទស្សន៍ផ្កាយរណបស៊ិនចិន រួចមក គឺនាង គួក ជីងជីង ដែលជាអតីតកំពូលកីឡាការិនីលោតទឹករបស់ចិន និង ធ្លាប់ទទួលមេដាយមាសជាច្រើននោះ គឺពេលផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាននាងតែងលើកសរសើរដល់ប្តីរបស់នាងថា គាត់ជាមនុស្សហ្មត់ចត់ មានគោលការណ៍ច្បាស់លាស់ និង ពេលធ្វើអ្វីៗមិនដែលដើរផ្លូវកាត់ទេ ។ ដូច្នេះរស់នៅជាមួយលោក Fok គឺអ្វីៗមានការប្រែប្រួលទាំងអស់ និង បានក្លាយជាមនុស្សម្នាក់ដែលមានមុខមាត់ខ្ពង់ខ្ពស់ និង កិត្តិយសនៅក្នុងសង្គម ។

ហួរ ឈី​កាង និង​ គួ​ក ជី​ង​ជី​ង ជា​គូស្នេហ៍​ដែលមាន​ភាពល្អូកល្អិន​បំផុត​

ចំណែកឯលោក Fok វិញក៏កោតសរសើរប្រពន្ធមិនដាច់ពីមាត់ដែរ ដោយលោកនិយាយថា នាងជាមនុស្សសាមញ្ញណាស់ ព្រោះនាងធ្លាប់រស់នៅក្នុងក្រុមកីឡាលោតទឹកតាំងពីតូចរហូតដល់ធំដឹងក្តី ។ ដូច្នេះបើទោះជាមានបញ្ហាអ្វីកើតឡើង ក៏នាងនៅតែតស៊ូក្នុងការរស់នៅបែបសាមញ្ញដែរ ដែលត្រង់ចំណុចនេះគឺពិបាករកណាស់ ៕

                                                                      គ ឡេង

ហួរ ឈី​កាង និង​ គួ​ក ជី​ង​ជី​ង ជា​គូស្នេហ៍​ដែលមាន​ភាពល្អូកល្អិន​បំផុត​