តួឯក​ប្រុស​ស្តេច​ល្បែង Chow Yun Fat សុំ​ពេល​សម្រាក​

6 Videos


ក្រោយពីចូលរួមសម្តែងក្នុងរឿងថ្មី Cold War 2 ដែលកំពុងវាយលុកទីផ្សារភាពយន្តហុងកុង ពេលនេះតារាសម្តែងជើងចាស់ Chow Yun-fat ឬ ស្គាល់ថា មាន់ចែ បានប្រាប់ថា ពេលនេះលោកសុំសម្រាកម្តងហើយ ។

ស្ថិតក្នុងវ័យ ៦១ ឆ្នាំ លោក មាន់ចែ នៅតែមានកាយសម្បទាដ៏មាំមួន និង នៅតែអាចសម្តែងបានយ៉ាងល្អ មិនថាក្នុងនាមជាតួអង្គចរិតបែបណានោះទេ ។ ជាក់ស្តែង ក្នុងរឿងថ្មី Cold War 2 លោក មាន់ចែ នៅតែអាចសម្តែងបានយ៉ាងរស់រវើក ដែលអាចទាក់ទាញ ចំណាប់អារម្មណ៍ពីមហាជនចិនជាច្រើន រហូតផលិតករគ្រោងផលិត Cold War 3 ឆាប់ៗខាងមុខថែមទៀត ។

P9

តួឯក​ប្រុស​ស្តេច​ល្បែង Chow Yun Fat សុំ​ពេល​សម្រាក​

តួឯក​ប្រុស​ស្តេច​ល្បែង Chow Yun Fat សុំ​ពេល​សម្រាក​

យ៉ាងណាក្តី ទោះបីជាផលិតករត្រូវការលោកសម្រាប់រឿងវគ្គ ៣ ក៏ដោយ លោក មាន់ចែ បានឲ្យដឹងថា លោកត្រូវការសម្រាកបន្តិចសិន ដើម្បីពិនិត្យសុខភាព ។ ថ្វីបើនេះជា ពាក្យចេញពីមាត់លោក មាន់ចែ តែគេមិនទាន់ច្បាស់ថា រឿង Cold War 3 នឹងត្រូវចាប់ផ្តើមថតពេលណានៅឡើយទេ តែគេជឿជាក់ថា រឿងនេះនឹងចាប់ផ្តើមថត ពេលណាដែលលោក មាន់ចែ ត្រៀមខ្លួនរួចរាល់ជាស្រេច ។

តួឯក​ប្រុស​ស្តេច​ល្បែង Chow Yun Fat សុំ​ពេល​សម្រាក​

ទោះជាយ៉ាងណាក្តី សូមបញ្ជាក់ដែរថា លោក មាន់ចែ មិនដែលនិយាយពីរឿងចូលនិវត្តន៍ ម្តងណានោះទេ ទោះបីជាលោកមានវ័យរាងជ្រេទៅហើយក្តី ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

តួឯក​ប្រុស​ស្តេច​ល្បែង Chow Yun Fat សុំ​ពេល​សម្រាក​តួឯក​ប្រុស​ស្តេច​ល្បែង Chow Yun Fat សុំ​ពេល​សម្រាក​តួឯក​ប្រុស​ស្តេច​ល្បែង Chow Yun Fat សុំ​ពេល​សម្រាក​