គុណប្រយោជន៍មិននឹកស្មានដល់គ្រាន់តែផឹកទឹកដូង៧ថ្ងៃជាប់គ្នា

គុណប្រយោជន៍មិននឹកស្មានដល់គ្រាន់តែផឹកទឹកដូង៧ថ្ងៃជាប់គ្នា១. ​ពង្រឹងប្រព័ន្ធភាពសុំា៖ ​ផឹកទឹកដូងជាប្រចាំវាអាចពង្រឹងនូវប្រព័ន្ធការពាររាងកាយឱ្យរឹងមាំ វាផងដែរមានសមត្ថភាពនៅក្នុងការកំចាត់ចោលបាក់តេរី ​ដែលបង្ករឱ្យមានជម្ងឺអញ្ចាញធ្មេញ​ និងការ ឆ្លងមេរោគនៅក្នុងផ្លូវតម្រង់នោម។ ទឹកដូងជួយប្រឆាំងមេរោគដែលបណ្តាលឱ្យអ្នកងាយ​ទទួលរងនូវ ​ភាពត្រជាក់ក្នុងរាងកាយ ជាពិសេស ​ការពារអ្នកក្នុងរដូវត្រជាក់ផងដែរ។​​២. ​អ្នកនឹងមានអារម្មណ៍ថា​ មានកម្លាំងជាងមុនបន្ទាប់ពីបានផឹកទឹកដូង៖ទឹកដូងបង្កើននូវអរម៉ូន ​ក្រពេញទីរ៉ូអ៊ីត ​ដែលជួយអ្នកនៅក្នុងការជម្រុញឬបង្កើនកម្រិតកោសិកា។បន្ទាប់ពីអ្នកផឹកទឹកដូងជាប់​ មួយសប្តាហ៍អ្នកនឹងឃើញអំពីលទ្ធផល។​៣.​  អ្នកនឹងមានអារម្មណ៍ល្អប្រសើរជាងមុនពីខាងក្នុង៖​ ទឹកដូងបំបាត់ជាតិពុលក្នុង រាងកាយនិងបំបែកគ្រួសក្នុងតម្រង់នោម។ ​ទឹកដូងជាប្រភេទថ្នាំបញ្ចុះទឹកនោមធម្មជាតិ ​វាពិត​ ជាមានប្រយោជន៍ណាស់​ សម្រាប់អ្នកដែលមានជម្ងឺតម្រង់នោម។​៤. ​អ្នកនឹងសម្គាល់បានពីការរីកចម្រើននៃប្រព័ន្ធរំលាយអាហារ៖​ ទឹកដូងល្អបំផុត សម្រាប់ប្រព័ន្ធរំលាយអាហារ​ វាផ្តល់ឱ្យយើងនូវតម្រូវការប្រចាំថ្ងៃ ​របស់យើងសម្រាប់ជាតិសរ សៃ។​ ពេលដែលអ្នកផឹកទឹកដូងជាប់គ្នាមួយសប្តាហ៍វានឹងលាងនូវជាតិអាស៊ីតក្នុងក្រពះ​ អ្នកនឹងមានថាមពលល្អ​ ហើយវាក៏អាចរត់ឬដំណើរការក្នុងកម្រិតល្អបំផុតមួយ។​៥. ​សម្រកទម្ងន់៖ ​នៅពេលដែលអ្នកមានជាតិទឹកដូងក្នុងខ្លួនមួយសប្តាហ៍​ អ្នកនឹង ​ឃើញខ្លួនឯង ​ថាអ្នកនឹងស្រក់គីឡូដោយមិនដឹងខ្លួន។​ នៅពេលដែលបរិភោគទឹកដូងច្រើន ​នោះ ​អ្នកនឹងមានអារម្មណ៍ថាមិនឃ្លានអាហារ ​ហើយវាក៏អាចកាត់បន្ថយនូវការឡើងទម្ងន់បាន​ ផងដែរ។ ​៦. កាត់បន្ថយនូវបញ្ហាឈឺក្បាល៖ ប្រសិនបើអ្នកមានបញ្ហាឈឺក្បាល អ្នកពិតជាដឹងថា វាពិបាកទ្រាំប៉ុណ្ណា។ ទឹកដូងអាចត្រូវបានគេទទួលទានជាប្រចាំហើយវាក៏អាចការពារនូវ បញ្ហា ឈឺក្បាលយ៉ាងមានប្រសិទ្ធភាពផងដែរ។ មូលហេតុដែលអ្នកឩស្សាហ៍ឈឺក្បាល ដោយសារ តែអ្នកបាត់បង់នូវជាតិទឹកនៅក្នុងខ្លួនច្រើន អីចឹងទឹកដូងជួយបង្កើននូវជាតិទឹកឡើងវិញនិងធ្វើ ឱ្យអ្នកបាត់ឈឺក្បាល។​៧. ​ធ្វើឱ្យស្បែកមានពន្លឺ៖ ​ទឹកដូងមួយពែងជាប្រចាំវានឹងធានាបាននូវស្បែករបស់អ្នក មានពន្លឺ​ ដោយបន្ថែមទឹកដូចជាប្រភេទទឹករ៉ែ ចូលទៅក្នុងភេសជ្ជះប្រចាំថ្ងៃរបស់អ្នកនោះ​ នឹង ​ធ្វើឱ្យស្បែករបស់អ្នកកាន់តែភ្លឺរលោងឡើងៗ។​៨. ​មើលទៅអ្នកកាន់តែក្មេងជាងវ័យ៖  ​ប្រសិនបើអ្នកមានអារម្មណ៍ថា​ នឿយណាយ នៅក្នុងការញុំការ៉ុត ​ដើម្បីជាការជំនួយទៅដល់ចក្ខុនោះ ​ទឹកដូងអាចជាចម្លើយដល់ល្អបំផុត ​សម្រាប់អ្នក ទឹកដូងមានតួនាទីជួយការពារជម្ងឺទឹកដក់ក្នុងភ្នែកនិង​ ជំងឺភ្នែកឡើងបាយ ​ឱ្យតែ​ យើង​ព្យាយាមផឹកវាជាប្រចាំ​  តាមរយះនៃការផឹកទឹកដូងអ្នកនឹងបង្កើននូវថាមពល ​កាត់បន្ថយនូវហានិភ័យ​ នៃជម្ងឺគាំងបេះដូងនិងដាច់សរសៃឈាមខួរក្បាលផងដែរ៕

អត្ថបទដោយ៖ កញ្ញា
ប្រភព៖ http://www.lifehack.org