មុននេះបន្តិច ​ក្បួនម៉ូតូដង្ហែសព​លោកកែម ឡី​ ទៅដល់ទីបញ្ចុះ​សពហើយ

ខេត្តតាកែវ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា​ នៅវេលាម៉ោង១និង០៥នាទី​រសៀល​ថ្ងៃទី២៤ កក្កដា​ ២០១៦ ​ក្បួនម៉ូតូនំាមុខក្បួនដង្ហែសពលោកបណ្ឌិត ​​កែម ឡី បា​នទៅដល់ទីបញ្ចុះសព​ ស្ថិតនៅក្នុងភូមិតាកុប ឃុំលាយបូរ​ ស្រុកត្រំាកក់​ ខណៈរថយន្តដឹកសពលោក កែម ឡី ស្ថិតនៅទំនប់កំពង់ទួលនៅឡើយ។

សេចក្តីរាយការណ៍បានបន្តថា​ អ្នកចូលរួមដង្ហែនិង​ជួបជុំនៅរោងបុណ្យសពលោក​ កែម ឡី ​កាន់តែច្រើនឡើងៗ​ជាច្រើនម៉ឺននាក់ ៕