ទ័ព​រំពឹង​បាន​៣​ពិន្ទុ​ដើម្បី​បន្ត​ប្រជែង​បឹងកេត​អង្គ​រនា​ជំនួប​ជាមួយ​វេ​ស្ទើ​ន​ភ្នំពេញ​ល្ងាច​នេះ​ និពន្ធដោយ : ថ្មីៗ       July-24-2016, 12:45 pm         228

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ទ័ព​រំពឹង​បាន​៣​ពិន្ទុ​ដើម្បី​បន្ត​ប្រជែង​បឹងកេត​អង្គ​រនា​ជំនួប​ជាមួយ​វេ​ស្ទើ​ន​ភ្នំពេញ​ល្ងាច​នេះ​រូបភាពពី៖ ហ្វេសប៊ុក ក្លិបកីឡាក្រសួងការពារជាតិ​ក្រុមបាល់ទាត់​ជើង​ខ្លាំង​ដែល​កំពុង​ឈរ​លំដាប់​លេខ​២​ក្នុង​តារាង​ក្រសួងការពារជាតិ​(​ទ័ព​) រំពឹង​បាន​៣​ពិន្ទុ​បន្ថែម​ដើម្បី​បន្ត​ការ​ប្រជែង​ជាមួយ​ក្រុម​បឹងកេត​អង្គរ​ដែល​កំពុង​ឈរ​លំដាប់​លេខ​១​ក្នុង​តារាង នា​ជំនួប​ជាមួយ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​(​ស្តា​ត​ចាស់​)​ល្ងាច​នេះ នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៦​។

​ក្រុម​ជើង​ខ្លាំង​ក្រសួងការពារជាតិ​ដែល​កំពុង​ឈរ​លំដាប់​លេខ​២​ក្នុង​តារាង​ជាមួយ​២៨​ពិន្ទុ​រំពឹង​បាន​៣​ពិន្ទុ​បន្ថែ​មនា​ជំនួប​ជាមួយ​ក្រុម​ឈរ​បាត​តារាង​វេ​ស្ទើ​ន​ភ្នំពេញ​នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​នា​វេលា​ម៉ោង​៣​និង​៣០​នាទី​ល្ងាច​នេះ ដើម្បី​បន្ត​ប្រជែង​ជាមួយ​ក្រុម​បឹងកេត​អង្គរ​ដែល​កំពុង​ឈរ​លេខ​១​ជាមួយ​៣៤​ពិន្ទុ​។ ចំណែក​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​ក៏ត្រូវ​ការ​ឈ្នះ​ផងដែរ ដើម្បី​សាង​ជ័យជម្នះ​ជា​លើកដំបូង​របស់ខ្លួន​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រ​ចាំំ​ឆាំ​២០១៦​នេះ​។

ទ័ព​រំពឹង​បាន​៣​ពិន្ទុ​ដើម្បី​បន្ត​ប្រជែង​បឹងកេត​អង្គ​រនា​ជំនួប​ជាមួយ​វេ​ស្ទើ​ន​ភ្នំពេញ​ល្ងាច​នេះ​ និពន្ធដោយ : ថ្មីៗ       July-24-2016,  12:45 pm         228

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​ក្នុង​សប្តាហ៍​ទី​១៣ នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​កាលពី​ថ្ងៃទី​១៦ ខែកក្កដា នៅ​កីឡដ្ឋាន RSN នាពេល​កន្លងទៅ​ក្រុម​ក្រសួងការពារជាតិ​បាន​ត្រឹម​ស្មើ ២-២ ជាមួយ​ក្រុម​បឹងកេត​អង្គរ ដែលជា​គូរ​ប្រជែង​របស់ខ្លួន​ប៉ុណ្ណោះ​៕

*​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​កនៅ​ស្តា​ត​ចាស់​ល្ងាច​នេះ​
- ម៉ោង​១៥:៣០​នាទី​៖ ក្រសួងការពារជាតិ ជួប វេ​ស្ទើ​ន​ភ្នំពេញ

ទ័ព​រំពឹង​បាន​៣​ពិន្ទុ​ដើម្បី​បន្ត​ប្រជែង​បឹងកេត​អង្គ​រនា​ជំនួប​ជាមួយ​វេ​ស្ទើ​ន​ភ្នំពេញ​ល្ងាច​នេះ​ និពន្ធដោយ : ថ្មីៗ       July-24-2016,  12:45 pm         228

ប្រភពរូបទាំងអស់ពីហ្វេសប៊ុកក្លិបក្រសួងការពារជាតិ