​ស្ថានីយ​ប្រេង​ឥន្ធនៈមួយ​​តាម​ដង​ផ្លូវ​បិទ​ទ្វារ​នៅ​ថ្ងៃ​ទី​ដង្ហែ​សព​បណ្ឌិត កែម ឡី

ស្ថានីយ​ប្រេង​ឥន្ធនៈ​​មួយ​ចំនួន​នៅ​តាម​ដង​ផ្លូវ ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​ការ​​ដង្ហែ​កាត់​សព​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​២៤ កក្កដា នេះ ត្រូវ​បាន​បិទ​ទ្វារ។

បុគ្គលិក​នៃ​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​កន្លែង ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ដោយ​សំ​មិន​បញ្ចេញ​អត្តសញ្ញាណ ថា ការ​បិទ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ដែល​គាត់​ធ្វើ​ការ គឺ​ដោយ​សារ​មាន​ការ​ណែនាំ​ពី​អាជ្ញាធរ​​មាន​សមត្ថកិច្ច។

នៅ​ថ្ងៃ​នេះ សព​លោក កែម ឡី ត្រូវ​បាន​ដង្ហែ​ដើម្បី​យក​ទៅ​បញ្ចុះ​នៅ​​ស្រុក​កំណើត​លោក ក្នុង​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដោយ​​ចេញ​ដំណើរ​ពី​វត្ត​ពោធិយារាម ហៅ​វត្តចាស់ ​តាំង​ពី​ម៉ោង​៧​ព្រឹក​មក។

ដើម្បី​ទស្សនា​ការ​ដង្ហែ​សព​លោក កែម ឡី សូម​ទស្សនាការ​ផ្សាយ​ផ្ទាល់​របស់​យើង តាមរយៈ​ហ្វេសប៊ុក (Facebook) និង​យូធូប (Youtube) រយៈ​ពេល​១៣​ម៉ោង កន្លះ ចាប់​ផ្ដើម​ពី​ម៉ោង​៧​ព្រឹក រហូត​ដល់​ម៉ោង ៨ កន្លះ​យប់ (ម៉ោង​នៅ​កម្ពុជា)

ក្រៅ​ពី​ការ​ផ្សាយ​ផ្ទាល់​ពី​ព្រឹត្តិការណ៍​នេះ វិទ្យុ​​យើង​ក៏​នឹង​លើក​យក​នូវ​ជីវប្រវត្តិ​លោក កែម ឡី សកម្មភាព​ការងារ រួម​នឹង​ស្នាដៃ​ជា​គំនិត​យោបល់​មួយ​ចំនួន​​​របស់​លោក​ ដែល​ផ្ដល់​ដល់​សង្គម​ជាតិ និង​រដ្ឋាភិបាល​ជាដើម តាម​រយៈ​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី នា​ពេល​កន្លង​មក។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។