ពលរដ្ឋ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ចែក​ទឹក​សុទ្ធ​ដល់​អ្នក​ហែ​សព​បណ្ឌិត កែម ឡី

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ បាន​នាំ​យក​ទឹក​សុទ្ធ ចែក​ដល់​ពលរដ្ឋ​អ្នក​ចូលរួម​ហែ​សព​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​២៤ កក្កដា យក​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ។

ក្រៅ​ពី​ពលរដ្ឋ​ដែល​យក​ទឹក​សុទ្ធ​មក​ចែក​នេះ ក៏​មាន​ពលរដ្ឋ​ជាច្រើន​ទៀត មក​ឈរ​ត្រៀបត្រា​មើល​ក្បួន​ដង្ហែ​សព ដោយ​អ្នក​ខ្លះ​បាន​អើត​ពី​លើ​ផ្ទះ រួម​នឹង​យក​ទូរស័ព្ទ​របស់​ខ្លួន​ផ្ដិត​យក​រូបភាព​នោះ​ផង​ដែរ។

សព​លោក កែម ឡី ត្រូវ​បាន​ដង្ហែ​ដើម្បី​យក​ទៅ​បញ្ចុះ​នៅ​​ស្រុក​កំណើត​លោក ក្នុង​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដោយ​​ចេញ​ដំណើរ​ពី​វត្ត​ពោធិយារាម ហៅ​វត្តចាស់ ​តាំង​ពី​ម៉ោង​៧​ព្រឹក​មក ដែល​អ្នក​ចូលរួម​ទាំង​ដោយ​រថយន្ត ទាំង​ម៉ូតូ និង​ថ្មើរ​ជើង​ជាដើម រាប់​សែន​នាក់។

ដើម្បី​ទស្សនា​ការ​ដង្ហែ​សព​លោក កែម ឡី សូម​ទស្សនាការ​ផ្សាយ​ផ្ទាល់​របស់​យើង តាមរយៈ​ហ្វេសប៊ុក (Facebook) និង​យូធូប (Youtube) រយៈ​ពេល​១៣​ម៉ោង កន្លះ ចាប់​ផ្ដើម​ពី​ម៉ោង​៧​ព្រឹក រហូត​ដល់​ម៉ោង ៨ កន្លះ​យប់ (ម៉ោង​នៅ​កម្ពុជា)

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។