អ្នកគាំទ្រសរសើរ តារាស្រីកូរ៉េល្បីប៉ុន្មានដួងនេះ មុខស្អាតពីធម្មជាតិ តាំងពីក្មេង រហូតដល់ចាស់!

កូរ៉េខាងត្បូង៖ ការកែសម្ផស្សនៅប្រទេសកូរ៉េ បានក្លាយជារឿងសាមញ្ញទៅហើយ ដែលមនុស្សភាគច្រើន បានទៅកែនូវចំនុចខ្វះខាត លើរូបសម្រស់របស់ពួកគេ ដើម្បីឲ្យស្រស់ស្អាតទ្វេរដង។ ប៉ុន្តែទោះជាយ៉ាងណា ក៏នៅតែមានតារាកូរ៉េមួយចំនួនផងដែរ ដែលមិនប្រឡូកប្រឡាក់ នូវរឿងកែសម្ផស្សនោះ។

ចំពោះតារាស្រីកូរ៉េល្បីៗមួយចំនួន ត្រូវបានគេដឹងថា មានសម្រស់ស្រស់ស្អាតតាំងពីក្មេង រហូតដល់ចាស់ ដែលធ្វើឲ្យអ្នកគាំទ្រ អត់ទ្រាំសរសើរមិនបាន និងដាក់ងារឲ្យពូកគេសុទ្ធជា "ទេពធីតានៃសម្រស់" ទៀតផង។ 

ក្នុងនោះដែរ តារាស្រី ដែលស្រស់ស្អាតពីធម្មជាតិពិតៗ មានដូចជា នាង Go Ara នាង Gong Seung Yeon នាង Goo Hye Sun នាង Han Ga In នាង Han Ji Min នាង Han Hyo Joo នាង Jang Na Ra នាង Jun Ji Hyun នាង Kim Tae Hee នាង Kim So Yeon នាង Lee Yeon Hee នាង Moon Chae Won នាង Moon Geun Young នាង Shin Min Ah នាង Song Hye Kyo នាង Song Ji Hyoជាដើម។

តោះមើលសម្រស់ធម្មជាតិ របស់តារាស្រីកូរ៉េប៉ុន្មានដួងនោះទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ពាក់ព័ន្ធនឹងរឿងកែសម្ផស្សនេះដែរ ក៏មានតារាចម្រៀងស្រីកូរ៉េ នាង HyunA ជាប្រធានក្រុមចម្រៀង 4minutes កាលពីលើកមុន ត្រូវបានគេចោទថា នាងធ្លាប់លួចកែសម្ផស្សពីមុនមក។

ស្រីស្អាត HyunA ជាប្រធានក្រុមចម្រៀង 4minutes ត្រូវបានលេចពាក្យចចាមអារ៉ាម ជាច្រើន ដែលថានាងបានកែសម្ផស្ស។

ចំពោះរូបភាពជាច្រើន កាលពីមុន របស់ HyunA ត្រូវបានលាតត្រដាងឡើង ដែលខុសគ្នា ជាមួយនឹងរូប បច្ចុប្បន្នយ៉ាងខ្លាំង។ ចំនុចនេះហើយ បានក្លាយ ជាប្រធានបទ ដ៏ក្តៅគគុកមួយ ក្នុងអនឡាញ ដែលមនុស្សជាច្រើន បានលើកមកនិយាយ ដោយអ្នកខ្លះ បានអះអាងថា HyunA បានទៅកែ សម្ផស្ស ព្រោះសម្អាងលើ រូបថតពីមុនៗរបស់នាង។ ប៉ុន្តែសម្រាប់អ្នកគាំទ្ររបស់នាងវិញ បាននិយាយប្រកែក និងប្រញាប់ចេញមុខ ការពារនាងភ្លាមៗ ដោយបាននិយាយថា នាងមិនបាន ទៅកែសម្ផស្សអ្វីនោះទេ ដោយសារតែ ការស្រកទម្ងន់ និងការតុបតែងមុខ ទើបធ្វើឲ្យ កែប្រែ ផ្ទៃមុខរបស់នាងយ៉ាងដូច្នោះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏នាង HyunA បានបដិសេធ ក្នុងរឿងនេះដែរថា នាងមិនបាន ទៅកែ សម្ផស្សនោះទេ អ្វីគ្រប់យ៉ាងលើខ្លួន របស់ នាង ធម្មជាតិទាំងអស់។ ហើយក្នុងនោះដែរ នាងក៏បាន និយាយបន្ថែមថា "ពួកយើងជា ក្រុមចម្រៀង 4minutes ដែលគ្រប់គ្នា បានស្គាល់ គឺមិនបាន កែសម្ផស្សនោះទេ"។

យ៉ាងណាមិញ ចំពោះចំនុចនេះ វាមិនទាន់មានភស្តុតាងជាក់លាក់នោះទេ ក្នុងការអះអាងថានាង បានកែសម្ផស្សមែន រឺមិនមែន។ 

ដូច្នេះ មានតែ ប្រិយមិត្តនោះទេ ជាអ្នកវិនិច្ឆ័យដោយខ្លួនឯង ថាតើនាងបានពិតជាកែសម្ផស្ស រឺក៏យ៉ាងណា ដោយតាមរយៈ មើលរូបថតកាល ពីមុនរបស់នាង នៅខាងក្រោម៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload