ព្រឹក​នេះ​​ចាស់​ទុំ​​ ប្រាក់ មុន្នីឧត្តម​ ​​​ចូល​ចែចូវ​​​មិត្ត​ស្រី​​​ឈ្មោះ​ រ័ត្ន ​ហើយ​

ចាស់ទុំរបស់តារាឆ្នើមជម្រើសជាតិកម្ពុជា និងព្រះខ័នរាជស្វាយរៀង ប្រាក់ មុន្នីឧត្តម បានចូលជួបពិភក្សា ឬចែចូវចាស់ទុំខាងមិត្តស្រីដ៏ស្រស់ស្អាតរបស់ខ្លួនហើយ ដែលពិធីនេះទើបរៀបចំឡើងនាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែកក្កដា នេះ។

ព្រឹក​នេះ​​ចាស់​ទុំ​​ ប្រាក់ មុន្នីឧត្តម​ ​​​ចូល​ចែចូវ​​​មិត្ត​ស្រី​​​ឈ្មោះ​ រ័ត្ន ​ហើយ​ប្រាក់ មុន្នីឧត្តម និងប្រាក់ ស្រីរ័ត្ន (រូបថត៖ ប្រាក់ មុន្នីឧត្តម)

តាមការឲ្យដឹងពីលោក សំ វ៉ាន់ដេត គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងថា ប្រាក់ មុន្នីឧត្តម បានហៅចាស់ទុំរបស់ខ្លួនមកចូលមើល ដើម្បីគ្រោងរៀបចំពិធីផ្ជាប់ពាក្យជាមួយនារីដ៏ស្រស់ស្អាតឈ្មោះ ប្រាក់ ស្រីរ៏័ត្ន។ ពិធីខាងលើត្រូវបានធ្វើឡើងនៅខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ។

ព្រឹក​នេះ​​ចាស់​ទុំ​​ ប្រាក់ មុន្នីឧត្តម​ ​​​ចូល​ចែចូវ​​​មិត្ត​ស្រី​​​ឈ្មោះ​ រ័ត្ន ​ហើយ​ប្រាក់ មុន្នីឧត្តមលេខ៧

លោកគ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀងបានបញ្ជាក់ទៀតថា តាមការគ្រោងទុក ប្រាក់ មុន្នីឧត្តម នឹងរៀបចំមង្គលការជាមួយគូដណ្តឹងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។

នារីដ៏ស្រស់សោភា ប្រាក់ ស្រីរ័ត្ន និង ប្រាក់ មុន្នីឧត្តម ត្រូវបានគេដឹងថា មានទំនាក់ទំនងគ្នាយូរហើយ ហើយកីឡាកររូបគេនេះក៏មិនលាក់លៀមចំពោះស្នេហាដ៏ស្មោះស្ម័គ្ររបស់គេដែរដោយបានបង្ហោះរូបថតស្និទ្ធស្នាលជាមួយគ្នានៅលើ Facebook ជាសាធារណៈថែមទៀតផង៕

 ព្រឹក​នេះ​​ចាស់​ទុំ​​ ប្រាក់ មុន្នីឧត្តម​ ​​​ចូល​ចែចូវ​​​មិត្ត​ស្រី​​​ឈ្មោះ​ រ័ត្ន ​ហើយ​ប្រាក់ មុន្នីឧត្ដម ភ្ជាប់ពាក្យ

ព្រឹក​នេះ​​ចាស់​ទុំ​​ ប្រាក់ មុន្នីឧត្តម​ ​​​ចូល​ចែចូវ​​​មិត្ត​ស្រី​​​ឈ្មោះ​ រ័ត្ន ​ហើយ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា
រូបថត៖ សំ វ៉ាន់ដេត

ប្រភព៖ sabay

  • ព្រឹក​នេះ​​ចាស់​ទុំ​​ ប្រាក់ មុន្នីឧត្តម​ ​​​ចូល​ចែចូវ​​​មិត្ត​ស្រី​​​ឈ្មោះ​ រ័ត្ន ​ហើយ​已关闭评论
  • 47 views
  • Hide Sidebar
    A+
Publish on:2016/07/24  Category:ជីវិតនិងសង្គម
Tags: