គំនុំសាសនាព្រះពុទ្ធនិងអ៊ិស្លាមនៅប្រទេសមីយ៉ាន់ម៉ាពិបាកក្នុងការផ្សះផ្សាគ្នាណាស់

អំពើហិង្សាពាក់ព័ន្ធនឹងសាសនានៅក្នុង ប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្តើមសាជាថ្មី ក្រោយស្ងប់ស្ងាត់មួយរយៈក្រោយពេល ព្រះវិហារអ៊ិស្លាមនៅតែទទួលរងការដុត បំផ្លាញនៅភាគខាងជើងនៃប្រទេសនេះ ធ្វើឲ្យអ្នកកាន់សាសនាអ៊ិស្លាមបង្ហាញការខឹងសម្បាយ៉ាងខ្លាំង។ នេះជាលើកទីពីរ ហើយក្នុងរយៈពេលជាងមួយសប្តាហ៍ដែល ក្រុមអ្នកកាន់សាសនាអ៊ិស្លាមទទួលរងការបំផ្លាញ។
គំនុំសាសនាព្រះពុទ្ធនិងអ៊ិស្លាមនៅប្រទេសមីយ៉ាន់ម៉ាពិបាកក្នុងការផ្សះផ្សាគ្នាណាស់
ការធ្វើទុក្ខបុកម្នេញលើសហគមន៍អ្នកកាន់សាសនាអ៊ិស្លាមក្នុងប្រទេសមីយ៉ាន់ម៉ា បានកើតមានឡើងនៅក្នុងរដ្ឋកាឈីន ស្ថិត នៅប៉ែកខាងជើងប្រទេស។ តាមព័ត៌មានផ្សព្វផ្សាយដោយកាសែតផ្លូវការមួយចេញ ផ្សាយថ្មីៗនេះឲ្យដឹងថា មានមនុស្សមួយ ក្រុមប្រដាប់ដោយដំបង កាំបិត និងសម្ភារ ផ្សេងៗគ្រប់ដៃបានចូលទៅវាយប្រហារ កម្ទេចនៅក្នុងវិហារមួយ រួចចាក់សាំងដុត កម្ទេចចោលតែម្តង។ កាសែតផ្លូវការដដែល បានបញ្ជាក់ថា អំពើហិង្សាដុតបំផ្លាញវិហារ សាសនាអ៊ិស្លាមបានកើតមានឡើង បន្ទាប់ ពីមានការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃករវាងសហគមន៍អ្នកកាន់សាសនា អ៊ិស្លាមនឹងអ្នកកាន់សាសនាព្រះពុទ្ធទាក់ ទងនឹងសំណង់វិហារមួយសម្រាប់សហ គមន៍អ្នកកាន់សាសនាអ៊ិស្លាម។

រដ្ឋអំណាចបានដាក់ពង្រាយកម្លាំង សន្តិសុខនៅកន្លែងពេញមួយថ្ងៃ តែមិនមាន ការចាប់ខ្លួនមនុស្សណាម្នាក់ទេនៅក្នុង ព្រឹត្តិការណ៍នោះ។ កាលពី៨ថ្ងៃមុនក៏មានព្រឹត្តិការណ៍ដូចគ្នានេះបានកើតមានឡើងនៅក្នុងស្រុកមួយ ស្ថិតនៅប៉ែកកណ្តាល ប្រទេសដោយមានអ្នកស្រុកអ្នកភូមិកាន់ព្រះពុទ្ធសាសនាប្រមាណជា១០នាក់បានទៅវាយកម្ទេចវិហារមួយនិងសាលារៀន មួយរបស់សហគមន៍អ្នកកាន់សាសនា អ៊ិស្លាម។

កន្លងមកតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការសហប្រជាជនឯក ភាព UNFC បានប្រកាសកាលពីថ្ងៃទី១៨ ខែកក្កដាថា ក្រុមប្រដាប់អាវុធនៅក្នុង ប្រទេសមីយ៉ាន់ម៉ាមិនទាន់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់នៅទូទាំង ប្រទេសនៅឡើយ ប៉ុន្តែបានសន្យាថា នឹងបន្តពិភាក្សាជាមួយរដ្ឋាភិបាលស្តីពីដំណើរសន្តិភាពទាំងស្រុងនៅក្នុងប្រទេស។

ការប្រកាសខាងលើបានធ្វើឡើងក្រោយ ពេលទីប្រឹក្សារដ្ឋាភិបាលលោកស្រី អ៊ុង សាន សូ៊ជី តំណាងឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ពិភាក្សាជាមួយប្រធានក្រុមកុលសម្ព័ន្ធ ប្រដាប់អាវុធកាលពីថ្ងៃតី១៧ ខែកក្កដា ។

គំនុំសាសនាព្រះពុទ្ធនិងអ៊ិស្លាមនៅប្រទេសមីយ៉ាន់ម៉ាពិបាកក្នុងការផ្សះផ្សាគ្នាណាស់

គណៈប្រតិភូពិភាក្សានយោបាយរបស់ UNFC តំណាងឲ្យក្រុមប្រដាប់អាវុធដែលមិនទាន់ចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀង ដោយបានពិភាក្សាស្តីពីការបញ្ចប់ការវាយប្រហាររបស់រដ្ឋាភិបាលទៅលើកម្លាំងទាហានក្រុមជនជាតិភាគតិច។ រដ្ឋាភិបាល សង្ឃឹមថា ក្រុមប្រដាប់អាវុធជនជាតិភាគ តិចនឹងចុះហត្ថលេខាងលើបទឈប់បាញ់នៅទូទាំងប្រទេស ។

នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់យ៉ាង ច្បាស់ថា សម្ពន្ធមិត្តដើម្បីលទ្ធិប្រជាធិប តេយ្យរបស់លោកស្រី អ៊ុងសាន សូ៊ជី បាន សន្យាថា នឹងបង្កើតរបបដឹកនាំសហរដ្ឋនៅក្នុងប្រទេសមីយ៉ានម៉ាពឹងផ្អែកទៅលើរដ្ឋធម្ម នុញ្ញនិងច្បាប់គ្រប់គ្រងតាមតំបន់នីមួយៗ។

ជំនួបពិភាក្សាខាងលើកើតឡើងមុន ពេលសន្និបាតជាតិសាសន៍ដែលនឹងធ្វើ ឡើងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកក្កដា នៅវិមាន Maijayan រដ្ឋកាឈីន។

តាមការសម្រេចក្រោយជំនួបពិភាក្សាជាមួយក្រុមដែលបានចុះហត្ថលេខានៅ Chiangmai កាលពីខែកក្កដាកន្លងមកកិច្ចប្រជុំជាតិសាសន៍នឹងត្រូវធ្វើឡើងដោយ មានក្រុមប្រដាប់អាវុធជនជាតិភាគតិច រហូតដល់ទៅ៥៥ក្រុមចូលរួម។ សន្និបាត នោះគឺជាករត្រៀមលក្ខណៈសម្រាប់កិច្ច ប្រជុំសន្តិភាពដែលមានឈ្មោះថា «សន្និ បាត Panglong សតវត្សរ៍ទី២១» នៅទីក្រុង ណៃពីដោនៅចុងខែសីហាខាងមុខ។

ទាំងនោះជាភាពជោគជ័យមួយរបស់រដ្ឋា ភិបាលថ្មីមីយ៉ាន់ម៉ាដែលបានសន្យាថា នឹងបង្រួបបង្រួមជាតិសាសន៍បញ្ចប់សង្គ្រាម ស៊ីវិលឆ្ពោះទៅរកការអភិវឌ្ឍកា្លយជា ប្រទេសមានសក្តានុពលសេដ្ឋកិច្ចនៅក្នុងតំបន់និងនៅលើពិភពលោក ៕ ម៉ែវ សាធី
គំនុំសាសនាព្រះពុទ្ធនិងអ៊ិស្លាមនៅប្រទេសមីយ៉ាន់ម៉ាពិបាកក្នុងការផ្សះផ្សាគ្នាណាស់

គំនុំសាសនាព្រះពុទ្ធនិងអ៊ិស្លាមនៅប្រទេសមីយ៉ាន់ម៉ាពិបាកក្នុងការផ្សះផ្សាគ្នាណាស់

គំនុំសាសនាព្រះពុទ្ធនិងអ៊ិស្លាមនៅប្រទេសមីយ៉ាន់ម៉ាពិបាកក្នុងការផ្សះផ្សាគ្នាណាស់

ប្រភព៖ Nokorwatnews

  • គំនុំសាសនាព្រះពុទ្ធនិងអ៊ិស្លាមនៅប្រទេសមីយ៉ាន់ម៉ាពិបាកក្នុងការផ្សះផ្សាគ្នាណាស់已关闭评论
  • 39 views
  • Hide Sidebar
    A+
Publish on:2016/07/24  Category:ជីវិតនិងសង្គម
Tags: