ត្រេកអរ​យ៉ាង​ខ្លាំង ! ស្មាន​តែ​កេស​កំណប់ តាម​ពិត​…

ខេត្ត​ត្បូងឃ្មុំ ៖ អ្នកនេសាទ​ម្នាក់​បាន​ចេញ​ទៅ​អូស​ខ្ចៅ​តាម​ដង​ទន្លេមេគង្គ​សម្រាប់​យក​មក​លក់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ស្រាប់តែ​ប្រទះ​កេះ​ធំ​មួយ ភ្លាម​ៗ​នោះ​មានការ​ត្រេកអរ​យ៉ាង​ខ្លាំង​ព្រោះ​នឹក​ស្មាន​តែ​កំណប់ លុះ​ពេល​បើក​មើលឃើញ​សុទ្ធតែ​គ្រាប់ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​ភាព​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៦ រួច​ក៏​ប្រញាប់​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជី​រោ​ទិ៍​ទី​១ ស្រុក​ត្បូងឃ្មុំ រង់ចាំ​មន្ត្រី​អង្គការ​ស៊ី​ម៉ា​កមក​ពិនិត្យ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ប្រាប់​ឲ្យ​ដឹង​ថា​បុរស​ដែល​ប្រទះ​កេះ​គ្រាប់​នេះ​ឈ្មោះ សេន ស្លេះ អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម រស់នៅ​ភូមិ​ព្រែក​តូច ឃុំ​ជី​រោ​ទិ៍​ទី​១ ស្រុក​ត្បូងឃ្មុំ បាន​ចេញ​ទូក​ម៉ាស៊ីន​ពី​ផ្ទះ​ដោយ​បាន​ប្រើ​អួន​អូស​រក​ខ្ចៅ​នៅ​បាតទន្លេ​ត្រង់​ចំនុច​ភូមិ​កោះសំរោង ឃុំ​កោះសំរោង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដូច​សព្វមួយដង នា​ល្ងាច​ថ្ងៃ​ខាងលើ​ស្រាប់តែ​អូស​ទៅ​តឹង​ខុស​ពី​ធម្មតា​លុះ​ពេល​ដែល​លើក​ឡើង​ប្រទះ​ឃើញ​កេះ​ដែក​១ ដំបូង​ត្រេកអរ​នឹក​ស្មាន​តែ​កំណប់​ដែល​គេ​លាក់​ទុក​នៅ​បាតទន្លេ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ប្រាប់​បន្ត​ថា ក្រោយ​ពី​បានឃើញ​សភាព​បែប​នេះ​ក៏​បាន​យក​មក​ផ្ទះ សង្ស័យ​មិន​ស្រួល​ក៏​បាន​ប្រគល់​ឲ្យ​ទៅ​លោក​មេ​ភូមិ និង​ប្រគល់​បន្ត​ឲ្យ​មក​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជី​រោ​ទិ៍​ទី​១​ទាំង​យប់ លុះ​ពេល​ដែល​សមត្ថកិច្ច​បាន​បើក​មើល​ដោយ​មានការ​ប្រុង​ប្រយ័ត្ន​ក៏​ឃើញ​ក្នុង​កេះ​ដែក​នោះ​សុទ្ធតែ​ជា​គ្រាប់បែក​ផ្លែ​ទឹកដោះ ដែល​ផលិត​នៅ​សហរដ្ឋអាមេរិក ។ បើ​និយាយ​ពី​គុណភាព​វិញ នៅ​សល់​ប្រហែល​ពី​៧០%​ទៅ​៨០%​ត្រូវ​បាន​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ជា​បណ្តោះអាសន្ន បន្ទាប់​មក​ប្រញាប់​រាយការណ៍​ទៅ​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ឲ្យ​ជំនាញ​អង្គការ​ស៊ី​ម៉ាក​ចុះ​មក​ពិនិត្យ និង​មាន​វិធានការ​បែប​ណា​បន្ត​ទៀត ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន បុរស​ម្នាក់​បាន​ទៅ​កាប់​គាស់​ដី​ក្រោយ​ផ្ទះ​ដើម្បី​ដាំ​ដំណាំផ្គត់ផ្គង់​ជីវភាព​គ្រួសារ ​ស្រាប់តែ​ប៉ះ​របស់​រឹង​ៗ​ក៏​ឈប់​កាប់​ព្យាយាម​កាយ​មើល​ស្ងាត់​ៗ​ព្រោះ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​បត់​ទន្លា ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

គ់ួរឲ្យដឹងថា ប្រជាពលរដ្ឋ​ឈ្មោះ យឹ​ម ចាន់​ថា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ភូមិ​ខាងលើ ខណៈ​កំពុង​កាប់​ដី​ក្រោយ​ផ្ទះ​ក៏​បាន​ប្រទះ​ឃើញ​គ្រាប់​កប់​នៅ​ក្នុង​ដី ហើយ​ក៏​មិន​ហ៊ាន​កាប់​បន្ត​ទៅ​ទៀត​ដែរ ។  បន្ទាប់​មក​បុរស​ជា​ម្ចាស់ផ្ទះ​បាន​រាយការណ៍​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ឃុំ​កណ្តោលជ្រុំ​ឲ្យ​បានដឹង ហើយ​លោកនាយ​ប៉ុស្តិ៍​បាន​រាយការណ៍​បន្ត​ទៅ​ថ្នាក់លើ​បន្ត ត្រូវ​បាន​មន្ត្រី​អង្គការ​ស៊ី​ម៉ាក​ចុះ​ទៅ​ពិនិត្យ​ជា​បន្ទាន់​នា​ថ្ងៃ​នោះ​ដែរ ក្នុង​ពេល​ដែល​មក​ដល់​ត្រួតពិនិត្យ​គ្រាប់​ទាំងនោះ​ទើប​ដឹង​ថា ជា​ប្រភេទ​គ្រាប់ M14 មួយ​គ្រាប់​, M16 ពីរ​គ្រាប់ និង​ក្បាល​គ្រាប់ DK155 មួយ​គ្រាប់ ត្រូវ​បាន​យក​នៅ​ដាក់​ក្នុង​ហឹប​សុវត្ថិភាព​មួយ​ត្រៀម​យក​ទៅ​កម្ទេច​ចោល ។ តាម​ការ​ស្រាវជ្រាវ​ទីតាំង​ដែល​បាន​ប្រទះ​ឃើញ​គ្រាប់​ទាំងនេះ គឺជា​អតីត​បន្ទាយ​ទាហាន​ធំ​កាល​ពី​សម័យ លន់ ន​ល់ ដោយ​មានការ​សង្ស័យ​អាច​នឹង​មាន​គ្រាប់​កប់​ក្នុង​ដី​បន្ត​ទៀត ត្រូវ​បាន​ជំនាញ​ស៊ី​ម៉ាក​ហ៊ុំ​ព័ទ្ធ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ចូល​ទៅ​ទីនោះ​ទេ ព្រោះតែ​ខ្លាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ត្រេកអរ​យ៉ាង​ខ្លាំង ! ស្មាន​តែ​កេស​កំណប់ តាម​ពិត​...

ត្រេកអរ​យ៉ាង​ខ្លាំង ! ស្មាន​តែ​កេស​កំណប់ តាម​ពិត​...

ត្រេកអរ​យ៉ាង​ខ្លាំង ! ស្មាន​តែ​កេស​កំណប់ តាម​ពិត​...

ត្រេកអរ​យ៉ាង​ខ្លាំង ! ស្មាន​តែ​កេស​កំណប់ តាម​ពិត​...

ត្រេកអរ​យ៉ាង​ខ្លាំង ! ស្មាន​តែ​កេស​កំណប់ តាម​ពិត​...