ចេញទៅដេញក្របីចូលផ្ទះ រន្ទះបាញ់ស្លាប់ចំកណ្តាលវាលស្រែ នៅស្រុកបាកាន

(ពោធិ៍សាត់)៖ បាតុភូតធម្មជាតិ ពិតជាឃោឃៅណាស់ ខណៈជនរងគ្រោះកំពុងដេញក្របី ត្រឡប់មកផ្ទះ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម នៅម៉ោង ៣៖៤៥នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ចំណុចវាលស្រែបឹងអង្កោល ខាងលិចភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកអនុសេនីយ៍ឯក យ៉ែម យឿន អធិការរងនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនាព្រឹកនេះថា ជនរងគ្រោះមានឈ្មោះ ធុច ធឿម ភេទប្រុស អាយុ៣៨ឆ្នាំ មានប្រពន្ធឈ្មោះ សុន លី អាយុ៣២ឆ្នាំ មានកូនប្រុសស្រី ក្នុងបន្ទុក២នាក់ បច្ចុប្បន្នរស់នៅភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកអធិការរងបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីផ្ទះទៅដេញក្របី ខណៈនោះមេឃកំពុងតែមានភ្លៀងធ្លាក់ លាយឡំជាមួយផ្លេកបន្ទោល ពេលជនរងគ្រោះបានដើរមកដល់ចំណុចវាលស្រែកើតហេតុ ស្រាប់តែមានរន្ទះបាញ់ចំជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេច។

គួររំលឹកដែរថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ មានបុរសម្នាក់ ក៏ត្រូវរន្ទះបាញ់ស្លាប់ដែរ នៅភូមិថ្គោលធំ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខណៈកំពុងស្ទូងស្រូវ ពេលមេឃកំពុងធ្លាក់ភ្លៀងផងដែរ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខេន សុទ្ធា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ ។

ហើយនៅមុនពេលហេតុការណ៍ ជនរងគ្រោះបាន ទៅដេញគោនៅវាលស្រែ ខាងត្បូងភូមិចំង្ងាយប្រមាណ ៥០០មដោយមាន ភ្លៀងរលឹមស្រិចៗ និងនិយាយទូរស័ព្ទ លេងស្រាប់មានរន្ទះបាញ់ផាំង ធ្វើឲ្យដួលផ្កាប់មុខកណ្តាល វាលស្រែស្លាប់ភ្លាមៗតែម្តង ។

ក្រោយពីកើតហេតុ អ្នកភូមិបានផ្អើលឈួឆរនាំ គ្នារត់ទៅមើលជនរងគ្រោះ តែមិនអាចជួយសង្គ្រោះ បាននោះទេព្រោះបានដាច់ ស្លាប់បាត់ទៅហើយ ។ ជនរងគ្រោះត្រូវបាន ក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចេញទៅដេញក្របីចូលផ្ទះ រន្ទះបាញ់ស្លាប់ចំកណ្តាលវាលស្រែ នៅស្រុកបាកាន

ចេញទៅដេញក្របីចូលផ្ទះ រន្ទះបាញ់ស្លាប់ចំកណ្តាលវាលស្រែ នៅស្រុកបាកាន