៥ ចំណុច ដើម្បី​ដោះស្រាយ បញ្ហា​ឆាប់​ចេញ​ទឹកកាម​

៥ ចំណុច ដើម្បី​ដោះស្រាយ បញ្ហា​ឆាប់​ចេញ​ទឹកកាម​


៥ ចំណុច ដើម្បី​ដោះស្រាយ បញ្ហា​ឆាប់​ចេញ​ទឹកកាម​

១. វា​មិនមែន ជា​រឿង​របស់​អ្នក តែ​ម្នាក់​ឯង​នោះ​ទេ​
​ស្ត្រី​គ្រប់រូប​គួរ​ចងចាំ​ថា បញ្ហា​ឆាប់​ចេញ​ទឹកកាម គឺជា​បញ្ហា​របស់​អ្នក​ផងដែរ ពីព្រោះ គឺ​ស្ត្រី​នោះទេ ដែលជា​អ្នក​រងគ្រោះ​។ ដូច្នេះ ចូរ​សិក្សា និង​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​ជាមួយគ្នា ដោយ​បើកចំហរ ហើយ​កុំ​មាន​ការអៀនខ្មាស់​។​

២. ជួយ​ខ្លួនឯង​សិន ហើយ​ចាំ​រួមភេទ​
​ការធ្វើ​បែប​នេះ នឹង​អាច​ជួយ​ឲ្យ​អ្នក រួម​ភេទ​បាន​យូរ​ជាង​មុន ប៉ុន្តែ វា​ក៏​មិនមែន​ជា​ដំណោះស្រាយ​ពិតប្រាកដ សម្រាប់​ការ​ឆាប់​ចេញ​ទឹកកាម​នោះដែរ​។​

៣. រំញោច​រាងកាយ​ទាំងមូល​
​ពេល​រួមភេទ ស្ត្រី​ជា​ដៃគូ គួរតែ​ចៀសវាង​រំញោច​ទៅលើ​ប្រដាប់ភេទ ឬ​ចុង​សុដន់ ពីព្រោះ វា​ជា​កន្លែង ដែល​ធ្វើ​ឲ្យ​បុរស​ឆាប់​មាន​សម្រើប ដូច្នេះ អ្នក​អាច​បបោសអង្អែល ទៅ​លើ​រាងកាយ​ទាំងមូល​វិញ​ទៅ​។​

៤. ការព្យាបាល​
​ប្រសិនបើ​ការ​ឆាប់​ចេញ​ទឹកកាម កើតឡើង​ក្រោយ​ពី​ការរង​របួស ឬ​ការប៉ះទង្គិច​ណាមួយ ការជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ ពិតជា​មិន​អាច​ចៀសវាង​បាន​នោះ​ទេ​។​

៥. ការប្រើ​ថ្នាំ​ប្រាស់​ថ្នាំ​
​ក្នុង​ករណី​មួយ​ចំនួន គ្រូពេទ្យ​អាច​នឹង​ចេញ​ថ្នាំ​បំបាត់​ស្ត្រេ​ស ឬ​ការបាក់​ទឹកចិត្ត ក្នុង​កម្រិត​ទាប​ណាមួយ ឲ្យ​អ្នក​ញ៉ាំ​ជា​មិនខានឡើយ​៕

​ប្រភព ៖ Web MD
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។