វិធីសាស្ត្រ ជួយឱ្យអ្នកមានអារម្មណ៍ ស្រស់ថ្លា ពេលក្រោកពីគេង ដោយមិនចាំបាច់ ញ៉ាំកាហ្វេ!

សព្វថ្ងៃនេះមានមនុស្សច្រើននាក់ណាស់ ដែលត្រូវការកាហ្វេដើម្បីដាស់ខ្លួនឯងឱ្យភ្ញាក់ពីភាពងងុយ​ ជារៀងរាល់ព្រឹក។

យ៉ាងណាមិញ នៅថ្ងៃនេះវិញ គេហទំព័រខ្មែរឡូត សូមណែនាំវិធីសាស្រ្តមួយចំនួនដូចខាងក្រោម ដោយមិនចាំបាច់ពឹងលើកាហ្វេ រាល់ព្រឹកទៀតនោះទេ។ អ្នកអាចមានអារម្មណ៍ស្រស់ថ្លា និងមិនប៉ះពាល់សុខភាពទៀតផង។ ដូច្នេះតាមដានទាំងអស់គ្នា!

១.ងូតទឹក៖ ជាធម្មតាក្រៅពីលុបមុខ បើអ្នកមានទម្លាប់ងូតទឹកពេលក្រោកពីគេងនោះគឺ ជាការល្អបំផុតសម្រាប់ដាស់រាងកាយ បានយ៉ាងឆាប់រហ័ស ព្រោះកាលណារាងកាយ បានប៉ះជាមួយទឹក វានឹងបញ្ជូនសញ្ញាទៅដល់ខួរក្បាល ឱ្យមានសភាពស្រស់ថ្លា។ បើបានបើកទឹកក្តៅទៀតនោះរឹតតែប្រសើរ  ឬបើមានរួមទាំងការកក់សក់ផង រឹតតែបង្កើតឱ្យអ្នកមានអារម្មណ៍ជ្រះសឡះទ្វេរដង។

២.ហាត់ប្រាណ៖ នេះប្រហែលជារឿងមួយ ដែលអ្នកមិនចង់ធ្វើជាងគេបំផុត ព្រោះ ដោយសារតែភាពខ្ជិល។  ប៉ុន្តែការធ្វើលំហាត់ប្រាណ ខួរក្បាលរបស់អ្នក នឹងភ្លឺស្រឡះល្អហួសពីការស្មាន។  អ្នកគួរព្យាយាមដើរទៅមក ឱ្យបាន ២០នាទី  ឬរត់តិចៗនៅក្នុងផ្ទះខ្លួនឯង ជារៀងរាល់ពេលក្រោកពីដំណេក   ឬក៏អ្នកអាចធ្វើកាយវិការ ពត់ពែនខ្លួនទៅឆ្វេងទៅស្តាំថ្នមៗ  នៅលើគ្រែគេងក៏បាន នោះរាងកាយនឹងបានផ្លាស់ទីក្នុងសភាពសមរម្យមួយ ដែលនឹងនាំឱ្យខួរក្បាល មានលំនឹង  និងដំណើរការបានល្អ។

៣.កុំគេងយូរខ្លាំងពេក៖ តាមការពិតមានមនុស្សជាច្រើនបានយល់ច្រឡំថា ការគេង ជាច្រើនម៉ោង នាំមកនូវសុខភាពល្អ  តែផ្ទុយទៅវិញការគេងច្រើនពេក នឹងធ្វើឱ្យអ្នក មានអារម្មណ៍កាន់តែចង់គេងថែមទៀត  និងមិនចង់ភ្ញាក់មកធ្វើការងារឡើយ។   ជាធម្មតាអ្នកគួរតែគេងច្រើនបំផុត ប្រាំបីម៉ោងគឺគ្រប់គ្រាន់ណាស់ទៅហើយ នៅក្នុងមួយថ្ងៃ ឬត្រឹមតែ៦-៧ម៉ោងក៏ជាការល្អដែរ។  សូមកុំព្យាយាមគេងដំអក់ នៅលើគ្រែយូរពេក អ្នកគួរកំណត់នាឡិការោទិ៍ជារៀងរាល់ ២នាទីម្តង ដើម្បីដាស់ខ្លួនឯង  ឬអាចឱ្យនរណាម្នាក់ ទូរស័ព្ទមកដាស់អ្នកក៏បាន  បើសិនជានៅក្នុងស្ថានការណ៍មួយដែលអ្នកមិនអាចក្រោក ចេញពីគ្រែរួចទៅហើយនោះ។

៤.ទឹកកក៖ បន្ទាប់ពីភ្ញាក់ពីគេង អ្នកអាចប្រើទឹកកកមកដាស់សរីរាង្គកាយបានដោយ ការយកកូនកន្សែងតូចមួយ មករុំទឹកកក ហើយដាក់នៅលើមុខ ដូចជាភ្នែក ថ្ពាល់ ដងខ្លួន  ឬដៃជើងជាដើម  ឬអាចទទួលទានទឹកកកតែម្តងបាន ក្នុងបរិមាណសមល្មម បន្ទាប់មកក្នុងរយៈពេលប្រហែលជា ប៉ុន្មាននាទីក្រោយ រាងកាយរបស់អ្នកនឹងមាន សភាពជ្រះថ្លា  និងភ្ញាក់ត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើការងារបន្តបន្ទាប់បានភ្លាមៗ។

៥.ផឹកទឹកមុនពេលចូលគេង៖ ផឹកទឹកគឺមិនត្រឹមតែមានសារៈសំខាន់ ដល់រាងកាយ ប៉ុន្តែវាថែមទាំងជួយឱ្យអ្នកគេងលក់ បានល្អប្រសើរ  និងជួយលុបបំបាត់កាកសំណល់ អាក្រក់មួយចំនួន ឱ្យចេញឆ្ងាយពីខ្លួនអ្នកទៀតផង។  ជាពិសេសវានឹងអាចជួយអ្នកឱ្យ ក្រោកពីព្រលឹមបានដោយងាយ ដោយសារតែមុនពេលចូលគេងនៅពេលយប់ អ្នកបានទទួលទានទឹកច្រើន  ដូច្នេះនៅពេលព្រឹក អ្នកនឹងមានអារម្មណ៍ថាចង់បន្ទោរបង់ទឹកនោម ហេតុដូចនេះចង់  ឬមិនចង់អ្នកចាំបាច់ត្រូវតែក្រោកដើរទៅបន្ទប់ទឹក ពេលនោះហើយ ដែលអ្នកអាចមានអារម្មណ៍ថាស្រស់ថ្លា  និងចាប់ផ្តើមធ្វើកិច្ចការជាបន្តបន្ទាប់ក្រោយៗទៀត​ ដោយក្តីរីករាយស្រស់ស្រាយ។

ប្រភព ៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

វិធីសាស្ត្រ ជួយឱ្យអ្នកមានអារម្មណ៍ ស្រស់ថ្លា ពេលក្រោកពីគេង ដោយមិនចាំបាច់ ញ៉ាំកាហ្វេ!

វិធីសាស្ត្រ ជួយឱ្យអ្នកមានអារម្មណ៍ ស្រស់ថ្លា ពេលក្រោកពីគេង ដោយមិនចាំបាច់ ញ៉ាំកាហ្វេ!

វិធីសាស្ត្រ ជួយឱ្យអ្នកមានអារម្មណ៍ ស្រស់ថ្លា ពេលក្រោកពីគេង ដោយមិនចាំបាច់ ញ៉ាំកាហ្វេ!

វិធីសាស្ត្រ ជួយឱ្យអ្នកមានអារម្មណ៍ ស្រស់ថ្លា ពេលក្រោកពីគេង ដោយមិនចាំបាច់ ញ៉ាំកាហ្វេ!

វិធីសាស្ត្រ ជួយឱ្យអ្នកមានអារម្មណ៍ ស្រស់ថ្លា ពេលក្រោកពីគេង ដោយមិនចាំបាច់ ញ៉ាំកាហ្វេ!