ហង្ស ពិសី កាក់កប​នឹង​អាជីព​សិល្បៈ​នៅ​អាមេរិក​

6 Videos


អ្នកចម្រៀង ហង្ស ពិសី ដែលបានទៅរស់នៅសហរដ្ឋអាមេរិក តាំងពីឆ្នាំ ២០១៣ មកនោះ បច្ចុប្បន្ននេះគេសង្កេតឃើញថា នាងកំពុងតែមានសុភមង្គលខ្លាំងណាស់ជាមួយនឹងស្វាមី ហើយ នឹងកូនប្រុសរបស់នាង ។ នាងគឺជាអ្នកចម្រៀងស្រីមួយរូបដែរដែលគេចាត់ទុកថា មានសំណាង ក្នុងចំណោមអ្នកចម្រៀងស្រីដទៃទៀតដែលបានចេញទៅសម្តែងនៅក្រៅប្រទេសហើយមានស្វាមីនៅទីនោះ ។

អ្នកនាង ហង្ស ពិសី ទោះបីជាបានទៅរស់នៅលើទឹកដីសម្បូរប្រាក់ដុល្លារក៏ដោយ តែនាង នៅតែបន្តជាជីពជាអ្នកចម្រៀងដូចនៅស្រុកខ្មែរដដែល ហើយបច្ចុប្បន្នគេសង្កេតឃើញថា នាង ហាក់ដូចជាមមាញឹកខ្លាំងណាស់ ដោយជារឿយៗនាងតែងតែទៅច្រៀងនៅក្នុងកម្មវិធីនានា ជាពិ សេសតាមបណ្តារដ្ឋដែលមានបងប្អូនខ្មែររស់នៅ ។ ជាងនេះទៅទៀតនោះ គឺរាល់ពេលទៅស ម្តែងម្តងៗស្វាមីរបស់នាងតែងតែទៅជាមួយនាងជានិច្ចមិនដែលរំលងនោះទេ ។ នាងតែងតែសា ងនូវភាពសប្បាយរីករាយជាមួយក្រុមគ្រួសារដែលជាមូលហេតុធ្វើឱ្យនាងបែកសាច់បែកឈាមយ៉ាងទ្រលុកទ្រលន់តែម្តងផងដែរ ។

P9

ហង្ស ពិសី កាក់កប​នឹង​អាជីព​សិល្បៈ​នៅ​អាមេរិក​

ហង្ស ពិសី កាក់កប​នឹង​អាជីព​សិល្បៈ​នៅ​អាមេរិក​

គួររំលឹកផលដែរថា អ្នកចម្រៀង ហង្ស ពិសី បានចាកចេញទៅច្រៀងនៅសហរដ្ឋអាមេរិក កាលពីកាលពីកំឡុងឆ្នាំ ២០១៣ ជាមួយអ្នកចម្រៀង អឿន ស្រីមុំ និង លោក ខាត់ ចំរើន ។ ពេល ទៅច្រៀងនៅអាមេរិក អ្នកនាង ហង្ស ពិសី មិនបានត្រឡប់មកវិញនោះទេដោយនាងបានសំងំ រស់នៅទីនោះ និង បានសាងស្នេហ៍ យ៉ាងផ្អែមល្ហែមជាមួយបុរសខ្មែររស់នៅទីនោះរហូតមានកូន ប្រុសម្នាក់ជាមួយគ្នាថែមទៀតផង ។

ហង្ស ពិសី កាក់កប​នឹង​អាជីព​សិល្បៈ​នៅ​អាមេរិក​

អ្នកនាង ហង្ស ពិសី ថ្វីត្បិតតែមិនសូវល្បីឈ្មោះនៅក្នុងស្រុកក៏ពិតមែន តែនាងបានទទួល ការចាប់អាម្មណ៍យ៉ាងខ្លាំងសម្រាប់បងប្អូនខ្មែររស់នៅក្រៅប្រទេស ហើយដែលកន្លងមកនាងតែង តែចេញទៅសម្តែងនៅប្រទេស កាណាដា អូស្ត្រាលី អាល្លឺម៉ង់ ប៊ែលហ្សិក បារាំង និង សហរដ្ឋអា មេរិក ជាដើម ៕ យ៉ានុ

ហង្ស ពិសី កាក់កប​នឹង​អាជីព​សិល្បៈ​នៅ​អាមេរិក​ហង្ស ពិសី កាក់កប​នឹង​អាជីព​សិល្បៈ​នៅ​អាមេរិក​ហង្ស ពិសី កាក់កប​នឹង​អាជីព​សិល្បៈ​នៅ​អាមេរិក​ហង្ស ពិសី កាក់កប​នឹង​អាជីព​សិល្បៈ​នៅ​អាមេរិក​ហង្ស ពិសី កាក់កប​នឹង​អាជីព​សិល្បៈ​នៅ​អាមេរិក​ហង្ស ពិសី កាក់កប​នឹង​អាជីព​សិល្បៈ​នៅ​អាមេរិក​ហង្ស ពិសី កាក់កប​នឹង​អាជីព​សិល្បៈ​នៅ​អាមេរិក​