អ្នកនាំពាក្យ​សោកស្តាយ​ដែល​ពិធី​ដង្ហែ​សព​លោក​កែម ឡី មិន​គោរព​តាម​ការ​សន្យា

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់​យ៉ា​ដា បានអោយ​ដឹង​ថា អាជ្ញាធរ​ភ្នំពេញ ពិតជា​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​តំណាង​ក្រុម​គ្រួសារ​សព និង​អ្នក​រៀបចំ​ការ​ដង្ហែ​សព លោក​បណ្ឌិត កែម ឡី ដែល​បាន​ធ្វើ​អ្វី​មិន​ដូច​ការ​សន្យា​រួម​គ្នា​ជា​លាយ​ល័ក្ខណ​អក្ស​នោះ​ទេ ។

លោកនាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បន្ត​ថា នៅ​ក្នុង​កំណត់ហេតុ​រួម​គ្នា ក្រុម​គ្រួសារ​សព​លោក កែម ឡី បាន​សន្យា​ថា មិន​មានការ​ដង្ហែ​ក្បួន​ដោយ​ថ្មើរជើង​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ​ការ​ដង្ហែ​សព​នេះ​មាន​ថ្មើរជើង​ទៅ​វិញ ដែល​បង្ក​ការ​កកស្ទះ​ចរាចរ​ណ៏ និង​បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​តែ​ម្តង ប៉ុន្តែ​ទោះជា​យ៉ាងណា​អាជ្ញាធរ​ភ្នំពេញ បាន​ខិតខំ​និង​សម្រួល​អោយ​ដំណើរការ​ដង្ហែ​សព​នេះ​ប្រព្រឹត្ត​ទៅ​បាន​រលូន​ល្អ ។

លោក មាន ចាន់​យ៉ា​ដា ក៍បាន​ថ្លែងអំណរគុណ​ដល់​កងកំលាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់​ព​ន្ធ័​ដែល​បាន​ចូលរួម​និង​សហការ​បាន​ល្អ ធ្វើ​អោយ​ការ​ហែរ​ក្បួន​ទទួល​ជោគជ័យ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖  គួររំលឹកព័ត៌មានចាស់លើកមុនផងដែរថា ក្រោយចេញពីប្រជុំជាមួយមន្ត្រីសាលារាជធានីភ្នំពេញ ពាក់ព័ន្ធការដង្ហែរសពលោកបណ្ឌិត កែម ឡី ពីជ្រោយចង្វារ យកទៅវបញ្ចុះនៅស្រុកកំណើត នាស្រុកត្រាំកក់ ខេត្តតាកែន អ្នកស្រីប៊ូ រចនា ភរិយាសព បានថ្លែងប្រាប់អ្នកកាសែតថា អ្នកស្រីឯកភាពតាមសាលារាជធានីទាំងស្រុង ក្នុងការរៀបចំពិធីដង្ហែរនេះដោយ។ អ្នកស្រីប៊ូ រចនា បានអះអាងថា អ្នកស្រីនឹងធ្វើការអំពាវនាវឲ្យអ្នកចូលរួមហែរសពប្ដីរបស់អ្នកស្រីទាំងអស់ត្រូវចូលរួមពិធី ដង្ហែរដោយមធ្យោបាយម៉ូតូ និងរថយន្ត ជៀសវាងការដង្ហែរដោយថ្មើរជើង ដើម្បីជាការយល់ស្របទៅតាមសំណូមពររបស់សាលារាជធានីភ្នំពេញ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់​ពីប្រជុំជជែក និង​ពិភាក្សាមានរយៈពេលពីរថ្ងៃ រវាងអាជ្ញាធររាជធានីភ្នំពេញ ជាមួយ​ក្រុម​គ្រួ​សារ​សព​បណ្ឌិត កែម ឡី ដែលត្រូវដង្ហែរយកទៅ​បញ្ចុះនៅខេត្តតាកែវនៅថ្ងៃទី២៤ ខែកក្កដាខាងមុខនេះ ជាលទ្ធ​​​ផល​ចុង​ក្រោយ អាជ្ញាធររាជធានីភ្នំពេញ បាន​ឯកភាពយកតម្រាយផ្លូវតាមគ្រួសារសពវិញ​ហើយ គឺហែ​​​​ចេញ​ពីវត្ត​ចាស់​ ឆ្លងកាត់​ស្ពា​ន​ជ្រោយចង្វា​រ​ បត់តាម​មហាវិ​ថីព្រះ​មុនី​វង្ស ដល់ស្តុប​បេកាសេរួចប​ត់ស្តាំតាម​បណ្ដោ​យ​​មហា​វិថី​ស​ហ​ព័ន្ធ​​រស្ស៊ី ​​ដល់​រង្វង់មូលចោម​ចៅ​ រួចតម្រង់​​ឆ្ពោះ​ទៅកាន់ផ្លូវជាតិ​លេខ​៣ ដើម្បី​បន្តដំ​ណើរ​​​ទៅ​កាន់​ភូមិ​អង្គតាកុប ឃុំលា​យ​បូ ស្រុកត្រាំកក់ ខេត្ត​តា​កែវតែម្តង ប៉ុន្តែអាជ្ញាធរមិន​តម្រូវ​​ឲ្យមាន​ការ​ដង្ហែរដោយថ្មើរជើង និងស្រែកក​ជ័យឃោសឬលើកបដាដែលពាក់​ពន្ធ័​ជាមួយន​យោ​បាយ​ឡើយ។

ដើម្បីសហការជួយសម្រួលដល់ពិធីដង្ហែរ កុំឲ្យរញ៉េរញ៉ៃបាត់បង់សណ្ដាប់ សាលារាជធានីក៏ជួយផ្ដល់ម៉ូតូស៊ីរ៉ែនបើកផ្លូវ និងរថយន្តពេទ្យចំនួន២គ្រឿង ដល់ក្បួនដង្ហែរផងដែរ។

សូមបញ្ជាក់ថា តាមគម្រោងរបស់គណៈកម្មការ គឺគ្រោងនឹងដង្ហែសពដោយថ្មើរជើងពីកន្លែងតម្កល់នាវត្តចាស់ ជ្រោយចង្វារ រហូតដល់រង្វង់មូលចោមចៅ ទើបដង្ហែរតាមរថយន្ត និងម៉ូតូបន្តដែលបំណងនេះត្រូវបានសាលារាជធានីបដិសេធ ព្រោះនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់ កកស្ទះចរាចរ នឹងអាចកើតបញ្ហាផ្សេងៗផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អ្នកនាំពាក្យ​សោកស្តាយ​ដែល​ពិធី​ដង្ហែ​សព​លោក​កែម ឡី មិន​គោរព​តាម​ការ​សន្យា

អ្នកនាំពាក្យ​សោកស្តាយ​ដែល​ពិធី​ដង្ហែ​សព​លោក​កែម ឡី មិន​គោរព​តាម​ការ​សន្យា

អ្នកនាំពាក្យ​សោកស្តាយ​ដែល​ពិធី​ដង្ហែ​សព​លោក​កែម ឡី មិន​គោរព​តាម​ការ​សន្យា

អ្នកនាំពាក្យ​សោកស្តាយ​ដែល​ពិធី​ដង្ហែ​សព​លោក​កែម ឡី មិន​គោរព​តាម​ការ​សន្យា

អ្នកនាំពាក្យ​សោកស្តាយ​ដែល​ពិធី​ដង្ហែ​សព​លោក​កែម ឡី មិន​គោរព​តាម​ការ​សន្យា

អ្នកនាំពាក្យ​សោកស្តាយ​ដែល​ពិធី​ដង្ហែ​សព​លោក​កែម ឡី មិន​គោរព​តាម​ការ​សន្យា